លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក និងទីលោក Mike Waltz ប្រឹក្សាសន្តិសុខជាតិអាមេរិក បានដឹកនាំគណៈប្រតិភូចរចាអាមេរិក ខណៈដែលតំណាងភាគីអ៊ុយក្រែនរួមមានលោក Andriy Yermak ប្រធានខុទ្ទកាល័យរបស់ប្រធានាធិបតី លោក Andrii Sybiha រដ្ឋមន្ត្រីការបរទេស និងលោក Rustem Umerov រដ្ឋមន្ត្រីការពារជាតិ។ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែនក៏មានវត្តមានក្នុងទីក្រុង Jeddad ប៉ុន្តែមិនចូលរួមក្នុងការចរចានោះទេ។

leftcenterrightdel
លោក Donald Trump ប្រធានាធិបតីអាមេរិក និងលោក Volodymyr ប្រធានាធិបតីអ៊ុយក្រែន  Zelensky ក្នុងកិច្ចប្រជុំនៅសេតវិមាន កាលពីថ្ងៃទី២៨ ខែកុម្ភៈ (រូបថត៖ vnanet.vn)

ការចរចានៅទីក្រុង Jeddad គឺជាជំនួបជាន់ខ្ពស់លើកដំបូងរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន ចាប់តាំងពីលោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានបំពេញទស្សនកិច្ចនៅអាមេរិកកាលពីថ្ងៃទី ២៨ ខែកុម្ភៈ ដោយមានការជជែកដ៏តានតឹងជាមួយលោក Donald Trump ប្រធានាធិបតីអាមេរិក និងលោក J.D. Vance អនុប្រធានាធិបតីអាមេរិក  នៅសេតវិមាន។ ព្រឹត្តិការណ៍នេះបានធ្វើឱ្យភាគីទាំងពីរផ្អាកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែតាមការគ្រោងទុក ហើយបណ្តាលឱ្យទំនាក់ទំនងរវាងអាមេរិកនិងអ៊ុយក្រែនធ្លាក់ចុះ នៅពេលដែលរដ្ឋបាលអាមេរិកបានសម្រេចចិត្ត ផ្អាកជំនួយយោធា និងមិនចែករំលែកព័ត៌មានចារកម្មជាមួយអ៊ុយក្រែន។ ថ្លែងទៅកាន់សារព័ត៌មានអាមេរិក មុនពេលចេញដំណើរទៅអារ៉ាប៊ីសាអូឌីត  លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិកបានសង្កត់ធ្ងន់ថា ប្រការដ៏សំខាន់នៅពេលនេះ គឺទាំងអ៊ុយក្រែននិងរុស្ស៊ីត្រូវធ្វើសម្បទានដើម្បីចូលអង្គុយតុចរចា។ “យើងត្រូវកំណត់ថា ពួកគេចង់ធ្វើអ្វី ដោយនាំពួកគេចូលអង្គុយតុចរចា។ យើងមិនអាចធ្វើដូច្នេះបានទេ នៅពេលដែលភាគីអ៊ុយក្រែនបាននិយាយថាពួកគេមិនចាប់អារម្មណ៍ ប៉ុន្តែឥឡូវនេះអ្វីៗគ្រប់យ៉ាងបានផ្លាស់ប្តូរហើយ ខ្ញុំសង្ឃឹមថាវាជាការពិត ហើយនឹងបង្ហាញឲ្យយើងនូវអ្វីដែលអាចធ្វើបាន។ ខ្ញុំគិតថា ការបញ្ឈប់ជម្លោះគឺនាំមកនូវផលប្រយោជន៍ដល់គ្រប់ភាគីទាំងអស់ ចាប់ពីរុស្ស៊ី អ៊ុយក្រែន សហរដ្ឋអាមេរិក រហូតដល់ដៃគូរបស់អាមេរិកនៅអឺរ៉ុប”៕

តាម vovworld.vn