មនុស្សរាប់ពាន់នាក់ត្រូវបានបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន ហើយជម្លៀសខ្លួនទៅកាន់ទីជម្រកនៅភាគខាងលិចនៃទីក្រុង។ យោង​តាមមន្ត្រីសុខាភិបាលហ្គាហ្សា យ៉ាងហោចណាស់មនុស្ស ៥៥ នាក់​​ បានស្លាប់នៅក្នុងការវាយប្រហាររបស់អុីស្រាអែលក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។ លើសពីនេះ កងកម្លាំងអុីស្រាអែលក៏បានទម្លាក់គ្រាប់បែកលើតំបន់មួយចំនួននៅភាគខាងជើង និងកណ្តាលនៃតំបន់ហ្គាហ្សា បណ្តាលឱ្យមានជនប៉ាឡេស្ទីនមួយចំនួនបាត់បង់ជីវិត។ រីឯខ្លួនវិញ កងទ័ពអុីស្រាអែលបានឲ្យដឹងថា ប្រតិបត្តិការរបស់ខ្លួនបានកំណត់គោលដៅលើតំបន់ដែលគេជឿថា ជាកន្លែងដែលប្រើប្រាស់ដោយសមាជិកនៃចលនាអុីស្លាមហាម៉ាស ដើម្បីបាញ់រ៉ុក្កែតឆ្ពោះទៅកាន់ប្រទេសអុីស្រាអែល។

leftcenterrightdel
អគារមួយក្នុងទីក្រុង Khan Younis ភាគខាងត្បូងតំបន់ហ្គាហ្សា ត្រូវបានបំផ្លិចបំផ្លាញបន្ទាប់ពីការវាយប្រហារដោយកងទ័ពអុីស្រាអែល កាលពីថ្ងៃទី ២២ ខែកក្កដា។ រូបថត៖ AP

នៅក្នុងការវិវឌ្ឍន៍មួយផ្សេងទៀត ប្រព័ន្ធផ្សព្វផ្សាយអុីស្រាអែលបានឲ្យដឹងថា អាជ្ញាធររបស់ប្រទេសនេះបានសម្រេចចិត្តមិនបញ្ជូនតំណាងចរចាឲ្យត្រឡប់ទៅប្រទេសកាតាវិញ នៅថ្ងៃទី ២៥ ខែកក្កដា ដូចដែលបានប្រកាសពីមុននោះ។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីអុីស្រាអែល លោក Benjamin Netanyahu ដែលកំពុងបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក នាថ្ងៃទី ២៤ ខែកក្កដា (ម៉ោងក្នុងស្រុក) បានថ្លែងសុន្ទរកថាទៅកាន់សមាជិកសភាអាមេរិក ដោយគូសបញ្ជាក់អំពីផែនការ "លុបបំបាត់យោធូបនីយកម្ម" និង "ការលុបបំបាត់ជ្រុលនិយម" នៅក្នុងតំបន់ហ្គាហ្សា ក្រោយជម្លោះ ក៏ដូចជាលទ្ធភាពនៃសម្ព័ន្ធភាពយោធានាពេលអនាគតរវាងអុីស្រាអែល និងសម្ព័ន្ធមិត្តអារ៉ាប់របស់អាមេរិក។

ប្រតិកម្មចំពោះសេចក្តីប្រកាសរបស់លោក Netanyahu ក្រុមហាម៉ាសបានឲ្យដឹងថា សុន្ទរកថាខាងលើបង្ហាញថា មេដឹកនាំអុីស្រាអែលមិនចង់ឈានដល់កិច្ចព្រមព្រៀងឈប់បាញ់នោះទេ៕

តាម vovworld.vn