សៀវភៅសការពារជាតិរបស់ជប៉ុនឆ្នាំ ២០២៤ លើកឡើងទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម
កប.អនឡាញ - នាថ្ងៃទី ១២ ខែកក្កដា ក្រសួងការពារជាតិជប៉ុនបានប្រកាសសៀវភៅសការពារជាតិឆ្នាំ ២០២៤ ដែលក្នុងនោះមានខ្លឹមសារជាច្រើនក្រឡេកមើលដំណើរអភិវឌ្ឍន៍ក្នុងរយៈពេល ៧០ ឆ្នាំរបស់កងកម្លាំងស្វ័យការពារជប៉ុន។
សៀវភៅនេះត្រូវបានចេញផ្សាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃការបង្កើតកងកម្លាំងស្វ័យការពារជប៉ុន (ទី១ កក្កដា ១៩៥៤ / ១ កក្កដា ២០២៤) ដូច្នេះមានខ្លឹមសារជាច្រើនក្រឡេកមើលដំណើរអភិវឌ្ឍន៍ក្នុងរយៈពេល ៧០ ឆ្នាំរបស់កងកម្លាំងស្វ័យការពារជប៉ុន។
ដោយលើកឡើងអំពីបញ្ហាសន្តិសុខជុំវិញប្រទេសជប៉ុន សៀវភៅសចាត់ទុកថា បញ្ហាប្រឈមផ្នែកសន្តិសុខពិភពលោកកំពុងកើតឡើងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយអាចនឹងវិវឌ្ឍទៅដោយមិនអាចទាយទុកជាមុនបាន។ ជាពិសេស បញ្ហាទាក់ទិននឹងសមុទ្រខាងកើត ជះឥទ្ធិពលផ្ទាល់ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងជាក្តីកង្វល់ស្របច្បាប់មិនត្រឹមតែប៉ុណ្ណោះរបស់ជប៉ុន ថែមទាំងរបស់សហគមន៍អន្តរជាតិទៀតផង។
សៀវភៅសឆ្នាំនេះក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការសហភាពជប៉ុន-អាមេរិក ក៏ដូចជាទំនាក់ទំនងការពារជាតិ និងសន្តិសុខរវាងប្រទេសជប៉ុន ជាមួយប្រទេស និងអង្គការចំនួន ៥១។ ក្នុងនោះ ជាលើកដំបូង សៀវភៅសបានបញ្ជាក់យ៉ាងច្បាស់ថា កូរ៉េខាងត្បូង "ជាប្រទេសជិតខាងដ៏សំខាន់ ដែលជប៉ុនត្រូវការពង្រឹងកិច្ចសហប្រតិបត្តិការជាដៃគូ"។
ក្នុងទំនាក់ទំនងសហប្រតិបត្តិការការពារជាតិជាមួយវៀតណាម សៀវភៅសបានសង្កត់ធ្ងន់ថា បន្ទាប់ពីប្រទេសទាំងពីរបានជំរុញឡើងកម្រិតទៅជា "ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី និងពិភពលោក" នៅខែវិច្ឆិកា ឆ្នាំ២០២៣ ភាគីទាំងពីរបានមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាលើវិស័យការពារជាតិ និងសន្តិសុខ។ ភាគីទាំងពីរកំពុងជំរុញនីតិវិធីឆ្ពោះទៅការផ្ទេរឧបករណ៍ និងបច្ចេកវិទ្យាការពារជាតិ ព្រមទាំងពិភាក្សាអំពីជំនួយសន្តិសុខផ្លូវការ (OSA) និងពង្រីកបន្ថែមទៀតនូវសកម្មភាពជួបប្រាស្រ័យ និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ៕
បកប្រែដោយ Huyen Trang