ម៉ាឡេស៊ីជំរុញការនាំចេញទៅកាន់ទីផ្សារវៀតណាម
កប.អនឡាញ - មានក្រុមហ៊ុនវៀតណាមចំនួន ១៤ បានសន្យានាំចូល និងផ្គត់ផ្គង់ផលិតផលរបស់ម៉ាឡេស៊ី។
កាលពីថ្ងៃទី ១១ ខែកក្កដា ក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី (MITI) បានចេញសេចក្តីប្រកាសព័ត៌មានដោយបញ្ជាក់ថា ម៉ាឡេស៊ីបានធានាតម្លៃទំនិញនាំចេញទៅកាន់ទីផ្សារវៀតណាមសម្រេចបាន ៣.៣ ពាន់លាន RM (ប្រហែល ៧១៧ លានដុល្លារ) រួមទាំងគ្រឿងអគ្គិសនី និងគ្រឿងអេឡិចត្រូនិច (E&E) ប្រេងដូង សារធាតុគីមី និងគីមីឥន្ធនៈ ដែក ថែប អាហារ និងភេសជ្ជៈ។
    |
 |
ប្រេងដូងជាផលិតផលមួយក្នុងចំណោមផលិតផលដែលម៉ាឡេស៊ីនាំចេញទៅវៀតណាម - ប្រភព៖ NST |
លទ្ធផលខាងលើត្រូវបានប្រកាសបន្ទាប់ពី លោក Utama Zafrul Tengku Abdul រដ្ឋមន្ត្រីក្រសួង MITI បានបញ្ចប់ដំណើរទស្សនកិច្ចការងារនៅវៀតណាមចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែកក្កដា។ មានក្រុមហ៊ុនវៀតណាមចំនួន ១៤ បានសន្យានាំចូល និងផ្គត់ផ្គង់ផលិតផលរបស់ម៉ាឡេស៊ី ការសន្យានេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំតុមូលរវាងអង្គភាពវៀតណាម និងរដ្ឋមន្ត្រី MITI នៅទីក្រុងហូជីមិញ និងទីក្រុងហាណូយ។
សេចក្តីប្រកាសព័ត៌មានរបស់ MITI បាននិយាយថា វៀតណាមក៏ជាទិសដៅវិនិយោគដ៏សំខាន់សម្រាប់ម៉ាឡេស៊ី ជាពិសេសក្នុងការអភិវឌ្ឍន៍អចលនទ្រព្យ គ្រឿងប្រើប្រាស់ សេវាកម្មហិរញ្ញវត្ថុ និងផលិតកម្ម។ គិតត្រឹមឆ្នាំ ២០២៣ ម៉ាឡេស៊ីបានចុះបញ្ជីគម្រោងចំនួន ៧១៧ នៅវៀតណាម ដែលមានតម្លៃវិនិយោគសរុប ១៣.១ ពាន់លានដុល្លារ៕
បកប្រែដោយ Duy Hoan