ប្រទេសអឺរ៉ុបជាច្រើនបានអះអាងពីការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន
នាថ្ងៃទី ២២ ខែឧសភា នាយករដ្ឋមន្ត្រីន័រវេស លោក Jonas Gahr Store បានឲ្យដឹងថា ប្រទេសនេះនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនចាប់ពីថ្ងៃទី ២៨ ខែឧសភា បើទោះបីជារដ្ឋាភិបាលអ៊ីស្រាអែលប្រឆាំងជំទាស់នឹងរឿងនេះក៏ដោយ។ ប្រទេសមួយចំនួនទៀតក៏គ្រោងនឹងធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃទី ២២ ឧសភា ដើម្បីប្រកាសពីការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។