អង្គការសហប្រជាជាតិតែងតាំងឡើងវិញ អ្នកសម្របសម្រួលប្រចាំនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានតែងតាំងអ្នកសម្របសម្រួលប្រចាំនៅក្នុងប្រទេសកូរ៉េខាងជើងឡើងវិញ។ អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ Stephane Dujarric បានឲ្យដឹងកាលពីថ្ងៃទី ៤ ខែមីនាថា អ្នកដែលត្រូវបានតែងតាំងគឺលោក Joe Colombano ជនជាតិអ៊ីតាលីហើយលោក Colombano នឹងចាប់ផ្តើមភារកិច្ចរបស់ខ្លួន ចាប់ពីថ្ងៃទី ១ ខែមីនា។