leftcenterrightdel
រដ្ឋមន្ត្រីការបរទេសជប៉ុនលោកស្រី Yoko Kamikawa និងសមភាគីអ៊ុយក្រែន លោក Dmytro Kuleba ក្នុងសន្និសីទសារព័ត៌មានរួមគ្នានៅទីក្រុង Kiev ថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៤។ ប្រភព៖ Kyodo News

នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រី Yoko Kamikawa នៅអ៊ុយក្រែន ចាប់តាំងពីចូលកាន់តំណែងក្នុងខែកញ្ញា ឆ្នាំ២០២៣។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមមួយ បន្ទាប់ពីជួបជាមួយសមភាគីអ៊ុយក្រែនលោក Dmytro Kuleba រដ្ឋមន្ត្រីការបរទេសជប៉ុនបានឲ្យដឹងថា ប្រទេសនេះនឹងប្រគល់ប្រព័ន្ធរ៉ាដាស្វែងរកយន្តហោះគ្មានមនុស្សបើក និងទំនិញគាំទ្រផ្សេងទៀតតាមរយៈមូលនិធិថ្មីនេះ។ ទីក្រុងតូក្យូក៏នឹងផ្តល់ឱ្យទីក្រុងកៀវនូវម៉ាស៊ីនភ្លើងទួរប៊ីនឧស្ម័នចល័តចំនួន ៥ គ្រឿងដើម្បីជួយប្រជាជនរបស់ប្រទេសនេះកំដៅឡើងក្នុងអំឡុងពេលរដូវរងាដ៏អាក្រក់៕

តាម vovworld.vn