ទោះជាយ៉ាងណាក៏ដោយ និន្នាការកំណើនសេដ្ឋកិច្ចពិភពលោកអាស្រ័យទៅលើកត្តាជាច្រើន ក្នុងនោះជម្លោះរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែលអាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចពិភពលោកក្នុងរយៈពេលខ្លី។

leftcenterrightdel
រូបថត៖ Getty Images

ក្នុងរបាយការណ៍នាពេលថ្មីៗនេះ អំពីយថាទស្សន៍សេដ្ឋកិច្ចពិភពលោក OECD បានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោកក្នុងរយៈពេលខ្លី។ ក្នុងរបាយការណ៍នាពេលថ្មីៗបំផុតស្ដីពីយថាទស្សន៍សេដ្ឋកិច្ចពិភពលោក OECD បានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំនេះចុះត្រឹម ២.៩% ធ្លាក់ចុះបន្តិចពីកម្រិត ៣% ដែលបាននាំចេញនាខែកញ្ញា។

ទាក់ទងនឹងកំណើនសេដ្ឋកិច្ចពិភពលោកនាឆ្នាំក្រោយ OECD រក្សាការព្យាករណ៍ពីមុនរបស់ខ្លួនចំនួន ២.៧%។ នេះនឹងជាអត្រាកំណើនទាបបំផុតចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុសកលមក ដោយមិនគិតពីឆ្នាំទីមួយនៃជំងឺរាតត្បាតកូវីដ-១៩។ ទោះយ៉ាងណាក៏ដោយ នៅឆ្នាំ ២០២៥ សេដ្ឋកិច្ចពិភពលោកទំនងជានឹងប្រសើរឡើងដោយសម្រេចបានកំណើន ៣%៕

តាម vovworld.vn