អុីតាលីអំពាវនាវឱ្យ EU ចែករំលែកការទទួលខុសត្រូវ
បញ្ហានេះកំពុងគម្រាមកំហែងដល់អនាគតដែលសហភាពអឺរ៉ុបកំពុងឆ្ពោះទៅពោលគឺជាអនាគតដែលអាស្រ័យលើសមត្ថភាពរបស់ប្លុកទាំងមូលក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមធំៗ។
លោកស្រីនាយករដ្ឋមន្ត្រីអុីតាលី Giorgia Meloni កាលពីម្សិលមិញ (ថ្ងៃទី ១៧ ខែកញ្ញា) បានព្រមានថា អនាគតរួមរបស់សហភាពអឺរ៉ុប (EU) កំពុងប្រឈមមុខនឹងបញ្ហាសាកល្បងធំៗ ខណៈដែលចំនួនជនចំណាកស្រុកបានសម្រុកទៅកាន់កោះ មេឌីទែរ៉ាណេ Lampedusa របស់ប្រទេសនេះកាន់តែកើនឡើង។
    |
 |
ជនចំណាកស្រុកនៅកោះ Lampedusa។ រូបថត៖ AFP/TTXVN |
អញ្ជើញថ្លែងក្នុងសន្និសីទសារព័ត៌មានជាមួយប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen ក្នុងដំណើរត្រួតពិនិត្យរួមទៅកាន់កោះ Lampedusa លោកស្រីនាយករដ្ឋមន្ត្រី Giorgia Meloni បាននិយាយថា បណ្តាប្រទេសជាសមាជិក EU ចាំបាច់ត្រូវសម្របសម្រួលដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមរួមពីរលកជនចំណាកស្រុកដែលកំពុងស្ថិតនៅក្រៅការគ្រប់គ្រង។ បញ្ហានេះកំពុងគម្រាមកំហែងដល់អនាគតដែលសហភាពអឺរ៉ុបកំពុងឆ្ពោះទៅពោលគឺជាអនាគតដែលអាស្រ័យលើសមត្ថភាពរបស់ប្លុកទាំងមូលក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមធំៗ។
ជាការឆ្លើយតប លោកស្រី von der Leyen បាននិយាយថា រលកចំណាកស្រុកមិនស្របច្បាប់គឺជាបញ្ហាប្រឈមសម្រាប់អឺរ៉ុបទាំងមូល ដូច្នេះហើយ ចាំបាច់ត្រូវមានការឆ្លើយតបរួមរបស់ប្លុកទាំងមូល។ លោកស្រីបានអំពាវនាវឱ្យសមាជិក EU ផ្សេងៗទៀតទទួលយកជនចំណាកស្រុកដើម្បីចែករំលែកបន្ទុកជាមួយអុីតាលីផងដែរ៕
តាម vovworld.vn