WHO ព្រមានអំពីវ៉ារ្យ៉ង់រង XBB.១.៥
កាលពីថ្ងៃទី ១១ ខែមករា អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ប្រភេទរង XBB.១.៥ នៃវ៉ារ្យ៉ង់ Omicron អាចបណ្តាលឱ្យមានការឆ្លងកាន់តែច្រើន។
នៅក្នុងសេចក្តីប្រកាសសន្និដ្ឋាន បន្ទាប់ពីកិច្ចប្រជុំបច្ចេកទេសកាលពីថ្ងៃទី ៥ ខែមករា WHO បានលើកច្បាស់ថា ដោយផ្អែកលើលក្ខណៈហ្សែន និងការប៉ាន់ប្រមាណពីល្បឿនកំណើនដំបូង XBB.១.៥ អាចរួមចំណែកបណ្ដាលឲ្យអត្រានៃការឆ្លងកើនឡើង។ ទោះជាយ៉ាងណាក៏ដោយ WHO បាននិយាយថា ការវាយតម្លៃនេះត្រឹមតែមានកម្រិត "ទំនុកចិត្តទាប" ប៉ុណ្ណោះ ព្រោះទិន្នន័យដែលប្រមូលបានភាគច្រើនមកពីសហរដ្ឋអាមេរិក។ អង្គការសុខភាពពិភពលោកបានរំលឹកឡើងវិញថា ប្រទេសចិនគួរតែចែករំលែកទិន្នន័យបន្ថែមទៀតស្តីពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេស។
    |
 |
កន្លែងធ្វើតេស្តរក COVID-19 នៅ Los Angeles រដ្ឋ California សហរដ្ឋអាមេរិក (រូបថត៖ AFP/VNA) |
មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងរបស់សហរដ្ឋអាមេរិក (CDC) នៅថ្ងៃទី ១០ ខែមករា បានព្រមានថា វ៉ារ្យ៉ង់រង XBB.១.៥ កំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសនេះ។ ទិន្នន័យរបស់ CDC អាមេរិកបង្ហាញថា XBB.១.៥ ជាមូលហេតុដែលបង្កឡើង ២៧,៦% នៃចំនួនករណីឆ្លងថ្មីសរុបដែលបានកត់ត្រាក្នុងសប្តាហ៍មុន។
អ្នកវិទ្យាសាស្ត្រក៏បានចាត់ទុកថា ដូចជា XBB.១ XBB.១.៥ អាចជៀសផុតពីភាពស៊ាំដែលបានបង្កើតបន្ទាប់ពីការឆ្លងមេរោគ SARS-CoV-២ ឬ បន្ទាប់ពីចាក់វ៉ាក់សាំងការពារកូវីដ-១៩ កម្រិតមូលដ្ឋាន។ ទោះបីជា XBB.១.៥ មានលទ្ធភាពបង្កើនចំនួន ករណីឆ្លងក៏ដោយប៉ុន្តែភាពធ្ងន់ធ្ងរនៃវ៉ារ្យង់រងនេះមិនទាន់ត្រូវបានគេដឹងនោះទេ៕
តាម vovworld.vn