បើតាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អស់រយៈពេលជាងពីរឆ្នាំនៃវិបត្តិជំងឺកូវីដ-១៩ នេះ អាស៊ានមានលទ្ធភាពអាចជំនះបាននូវវិបត្តិសកលលោកនេះ ក៏ដូចជាផលប៉ះពាល់នានាដែលបង្កឡើងដោយវិបត្តិនេះទៅលើវិស័យសុខភាពសាធារណៈសង្គម សេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្លួន។

leftcenterrightdel
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថតរូបជាមួយអគ្គលេខាធិការអាស៊ាន និងរដ្ឋមន្ត្រីការបរទេសអាស៊ាន (រូបថត៖ vnanet.vn)

ក្នុងនាមជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២២ កម្ពុជាជឿជាក់ថា អាស៊ានអាចធ្វើដំណើរទៅមុខប្រកបដោយភាពរឹងមាំ សាមគ្គីភាព និងមិត្តភាពដើម្បីជំនះរាល់បញ្ហាប្រឈមនានាដែលកំពុងបង្កផលប៉ះពាល់ដល់ប្រយោជន៍រួមរបស់ប្រជាជននិងតំបន់ ដោយអនុលោមទៅតាមស្មារតីអាស៊ាន៖ “ទស្សនៈវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ”៕ 

បកប្រែដោយ Huyen Trang