leftcenterrightdel
រូបថតឧទាហរណ៍ (AP)

នៅក្នុងសេចក្តីថ្លែងការណ៍នេះ បណ្តារដ្ឋាភិបាលនិងអង្គការដែលបានរៀបរាប់ខាងលើនេះ បានព្រមានអំពី "ផលប៉ះពាល់ជា​សកលលើសន្តិសុខស្បៀងអាហារ" ដែលបណ្តាលមកពីជម្លោះនៅអ៊ុយក្រែន ហើយបានសង្កត់ធ្ងន់លើ "ភាពបន្ទាន់ និងសារៈសំខាន់នៃការរក្សាពាណិជ្ជកម្ម និងទីផ្សារកសិកម្មបើកចំហដែលអាចព្យាករណ៍បាន"។ យោងតាមសេចក្តីថ្លែងការណ៍ ប្រការនេះនឹងជួយ "ធានាឱ្យមានលំហូរបន្តបន្ទាប់នៃស្បៀងអាហារ ក៏ដូចជាផលិតផល សេវាកម្មសម្រាប់ផលិតកម្ម ការផ្គត់ផ្គង់កសិកផលនិងស្បៀងអាហារ"។ តាមនោះ  បណ្តាប្រទេសបានប្តេជ្ញានឹងសម្របសម្រួលជាមួយគ្នាដើម្បីធានាឲ្យបាននូវ “ស្បៀងអាហារនិងអាហារូបត្ថម្ភយ៉ាងគ្រប់គ្រាន់ ប្រកបដោយសុវត្ថិភាព ដោយមានតម្លៃសមរម្យ និងងាយស្រួលទទួលបាននៅគ្រប់ពេលវេលា គ្រប់ទីកន្លែង។

មេដឹកនាំទាំងឡាយក៏បានប្តេជ្ញារក្សាទីផ្សារកសិកម្ម និងស្បៀងអាហារនៅក្នុងប្រទេសខ្លួនឲ្យបាន "បើកចំហ អាចព្យាករណ៍បាន និងមានតម្លាភាព ដោយមិនដាក់វិធានការរឹតបន្តឹងពាណិជ្ជកម្មដែលមិនសមហេតុផលសម្រាប់កសិផល និងស្បៀងអាហារពីកសិផល ឬ ធាតុចូលផលិតកម្មកសិកម្មសំខាន់ៗផងដែរ"៕

តាម vovworld.vn