យោងតាមក្រសួងសុខាភិបាលកម្ពុជា យុទ្ធនាការចាក់វ៉ាក់សាំងនឹងចាប់ផ្តើមអនុវត្ត​ចំពោះ​កម្លាំង​នៅជួរមុខ រួមមានមន្ត្រីរដ្ឋាភិបាល និងមូលដ្ឋាន បុគ្គលិកពេទ្យ កងទ័ព និងប៉ូលីស និងមនុស្សចាស់។

leftcenterrightdel
បុគ្គលិកសុខាភិបាលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ (រូបថតឯកសារ៖ vnanet.vn)

ក្នុងសុន្ទរកថាដែលផ្សាយផ្ទាល់តាមទូរទស្សន៍ជាតិកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា រហូតមកទល់បច្ចុប្បន្ននេះ ប្រទេសកម្ពុជាបានរកឃើញករណីឆ្លងរាលដាលមេរោគបំប្លែងថ្មី Omicron ចំនួន ៣ ករណីបន្ថែមទៀត ដែលនាំឱ្យចំនួនអ្នកឆ្លងរាលដាលមេរោគបំប្លែងថ្មី Omicron សរុបនៅក្នុងប្រទេសនេះកើនឡើងដល់ ១៨៣ ករណី។

ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាបានបើកដំណើរការឡើងវិញនូវរាល់សកម្មភាពសេដ្ឋកិច្ច និងសង្គម ដោយសារមានអត្រាខ្ពស់នៃការចាក់វ៉ាក់សាំង។ យោងតាមក្រសួងសុខាភិបាលកម្ពុជា រហូតមកទល់បច្ចុប្បន្ននេះ ប្រជាជនចំនួន ១៤.២៨ លាននាក់ (ឬ ៨៩.២%) នៃប្រជាជនចំនួន ១៦ លាននាក់របស់ប្រទេសនេះ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ យ៉ាងហោចណាស់មួយដូសហើយ។ ក្នុងនោះមនុស្សចំនួន ១៣.៦៨ លាននាក់ (ឬ ៨៥.៥%) បានចាក់វ៉ាក់សាំងពីរដូស ដែលក្នុងនោះមនុស្ស ៣.៩១ លាននាក់ (ឬ ២៤.៤%) បានចាក់ដុសជម្រុញហើយ៕

បកប្រែដោយ Duy Hoan