លោកស្រីអះអាងថា ការបើកឡើងវិញនេះនឹងជំរុញឲ្យភ្ញៀវទេសចរធ្វើដំណើរចូលមកកម្ពុជា បើទោះបីជាមិនទាន់ធ្វើដំណើរចូលមកភ្លាមៗក៏ដោយ ប៉ុន្តែពេលនេះចាប់ផ្ដើមចូលមកជាបណ្ដើរៗហើយ ចាប់តាំងពីរាជរដ្ឋាភិបាលបានប្រកាសបើកប្រទេស ក៏ដូចជាបើកទេសចរណ៍ឡើងវិញ។

បើតាមលោកស្រី ឆាយ ស៊ីវលីន ស្ថានភាពនេះនឹងធ្វើឲ្យអាជីវករបានស្ដារអាជីវកម្មរបស់ពួកគាត់ឡើងវិញ ខណៈដែលដំណឹងនេះ ត្រូវបានពួកគាត់ទន្ទឹងរង់ចាំជាយូរមកហើយ ឲ្យតែមានការប្រកាសបើកឡើងវិញនេះពួកគាត់នឹងប្រញាប់ប្រញាល់ត្រឡប់ចូលមកកាន់កន្លែង រៀបចំការងារ ដើម្បីត្រៀមទទួលភ្ញៀវទេសចរឡើងវិញ។

leftcenterrightdel
ប្រជាជនរង់ចាំចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ (រូបថត៖ vnanet.vn)

លោកស្រីបានអះអាងថា ការបើកនេះ គឺសម្រាប់ទេសចរណ៍ ដែលបានចាក់វ៉ាក់សាំងពេញលេញតែប៉ុណ្ណោះ ដូច្នេះប្រសិនបើមានហានិភ័យ ក៏មានក្នុងកម្រិតទាបដែរ។ មានន័យថា ប្រសិនបើឆ្លង ក៏ក្នុងកម្រិតស្រាលដែរ ហើយរយៈពេល ២ ឆ្នាំនេះ ក៏ធ្វើឱ្យផ្នែកសុខាភិបាលរបស់កម្ពុជាមានបទពិសោធន៍ ដើម្បីទប់ស្កាត់ និងព្យាបាល ហើយក៏មានប្រសិទ្ធភាពគួរឲ្យកត់សម្គាល់ផងដែរ។

កាលពីថ្ងៃទី២១ ខែវិច្ឆិកា អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា លោកវេជ្ជបណ្ឌិត ហុក គឹមចេង បានមានប្រសាសន៍ថា កម្ពុជាបានបើកដំណើរការឡើងវិញលើវិស័យជាច្រើន និងសិស្សបានចូលរៀនវិញហើយ។ ទេសចរណ៍នឹងជាកត្តាដ៏សំខាន់ក្នុងការជួយសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញ។ យ៉ាងណាក៏ដោយ កម្ពុជាមិនទាន់អាចបន្ធូរបន្ថយវិធានការបង្ការជំងឺរាតត្បាត ដែលបានអនុវត្តដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះទេ។

នាថ្ងៃដដែល លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានមានប្រសាសន៍ថា ឈរលើមូលដ្ឋាននៃការគ្រប់គ្រងជំងឺរាតត្បាតបានល្អ ក្នុងពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា កម្ពុជាត្រៀមខ្លួនស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងការពារជំងឺ កូវីដ-១៩ យ៉ាងពេញលេញ៕

បកប្រែដោយ Huyen Trang