លោក ឡេង ប៉េងឡុង អះអាងថា ក្រោយពិធីបុណ្យអុំទូក ទើបរដ្ឋសភាអាចបើកកិច្ចប្រជុំ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឲ្យលោក ជាម យៀប ក្លាយជាអនុប្រធានទី១។ រង់ចាំដល់ក្រោយពិធីបុណ្យអុំទូក ដោយសារបច្ចុប្បន្ន រដ្ឋសភា កំពុងជាប់រវល់ក្នុងការរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP11)។ ពិធីបុណ្យអុំទូក នឹងប្រព្រឹត្តនៅថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១។

leftcenterrightdel
ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ (រូបថត៖ vnanet.vn)

នេះបើតាមប្រវត្តិសង្ខេបដែលផ្សាយដោយរដ្ឋសភា លោក ជាម យៀប កើតឆ្នាំ ១៩៤៦ មានស្រុកកំណើតនៅខេត្តព្រៃវែង ជាបណ្ឌិតទស្សនវិទ្យាផ្នែកច្បាប់ពាណិជ្ជកម្ម និងជាបណ្ឌិតច្បាប់ពីសហរដ្ឋអាមេរិក។ លោកក៏ជាបណ្ឌិតសភាយោធាពោធិចិនតុងភ្នំពេញផងដែរ។ ចាប់តាំងពីឆ្នាំ ១៩៩៣ លោកជាតំណាងរាស្រ្តមណ្ឌលព្រៃវែង។ នៅឆ្នាំ២០១៩ លោក ជាម យៀប ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យប្រទានគោរមងារជាកិត្តិសេដ្ឋាបណ្ឌិត។ បច្ចុប្បន្ន លោក ជាម យៀប ជាប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា (គណៈកម្មការទី២) នៃរដ្ឋសភា៕

បកប្រែដោយ Duy Hoan