អត្រាករណីឆ្លង និងស្លាប់ដោយសារជំងឺកូវីដ-១៩ នៅកម្ពុជា ភាគច្រើនគឺជាអ្នកដែលមិនបានចាក់វ៉ាក់សាំងការពារ
កប.អនឡាញ - អត្រាករណីឆ្លង និងស្លាប់ដោយសារជំងឺកូវីដ-១៩ នៅកម្ពុជា ភាគច្រើនគឺជាអ្នកដែលមិនបានចាក់វ៉ាក់សាំងការពារ។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា អត្រាករណីស្លាប់ដោយសារជំងឺកូវីដ-១៩ ភាគច្រើនគឺជាអ្នកដែលមិនបានចាក់វ៉ាក់សាំងការពារ ដូច្នេះអ្នកដែលមិនបានចាក់វ៉ាក់សាំងត្រូវសម្រេចចិត្តឱ្យបានលឿនដើម្បីចៀសវាងរឿងអកុសលកើតឡើងនាពេលអនាគត។
    |
 |
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (រូបថត៖ vov.vn) |
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យដឹងថា ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩ មក រាជរដ្ឋាភិបាលកម្ពុជាបានស្វែងរកប្រភពវ៉ាក់សាំងយ៉ាងសកម្ម និងបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាជន ដើម្បីបង្កើតភាពស៊ាំនៅក្នុងសហគមន៍ ជាពិសេសដើម្បីការពារសុខភាព និងអាយុជីវិតរបស់ប្រជាជននៅទូទាំងប្រទេស។
លោកស្រី ឱ វណ្ណឌីន បាននិយាយផងដែរថា ក្នុងអំឡុងពេលដំណើរការចាក់វ៉ាក់សាំង មានមនុស្សមួយចំនួនមិនអាចចាក់វ៉ាក់សាំងបានដោយសារមូលហេតុមួយចំនួនដូចជា៖ បញ្ហាសុខភាព ការផ្លាស់ប្តូរពីខេត្តមួយទៅខេត្តមួយទៀត ពលករទើបមកពីប្រទេសថៃ ក៏ដូចជាមនុស្សមួយចំនួនដែលមិនចង់ចាក់វ៉ាក់សាំងកូវីដ-១៩ ទេ។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា អ្នកដែលមិនបានចាក់វ៉ាក់សាំងហើយឆ្លងវីរុសកូវីដ-១៩ មានការវិវត្តទៅរកសភាពធ្ងន់ធ្ងរលឿន ដែលនេះជាចំណុចមួយដែលអ្នកមិនទាន់បានចាក់វ៉ាក់សាំងត្រូវសម្រេចចិត្តឱ្យបានលឿន។ ប្រសិនបើគេគ្រប់គ្នាចាក់រួចអស់ហើយ នៅតែម្នាក់ៗឬ ២ នាក់នោះ មេរោគកូវីដ-១៩ នេះ នឹងឆ្លងទៅអ្នកដែលមិនបានចាក់វ៉ាក់សាំងមុនអ្នកដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ហើយជំងឺនឹងមានស្ថានភាពធ្ងន់ធ្ងរជាងអ្នកដែលបានចាក់វ៉ាក់សាំងរួច៕
បកប្រែដោយ Duy Hoan