leftcenterrightdel
ប្រធានាធិបតីអាមេរិក លោក Joe Biden (រូបថត៖ TTXVN)

នេះគឺជាដំណើរទស្សនកិច្ចនៅបរទេសលើកដំបូងរបស់លោក ចាប់តាំងពីពេលចូលកាន់តំណែង។ តាមផែនការ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ ម្ចាស់សេតវិមាននឹងចូលរួមនៅក្នុងកិច្ចប្រជុំកំពូលជាច្រើនជាមួយសមភាគីអឺរ៉ុប ជាពិសេសគឺជំនួបផ្ទាល់ លើកដំបូងជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin។

យោងតាមផែនការ លោក Biden នឹងធ្វើទស្សនកិច្ចនៅចក្រភពអង់គ្លេស បែលហ្ស៊ិក និងស្វីស។ នេះគឺជាឱកាសសម្រាប់សហរដ្ឋអាមេរិកពង្រឹងទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិកឡើងវិញ ដែលត្រូវបានចុះខ្សោយ ក្រោមរដ្ឋការរបស់អតីតប្រធានាធិបតីលោក Donald Trump និងកំណត់រូបរាងទំនាក់ទំនងជាមួយរុស្ស៊ីឡើងវិញ។ ថ្លែងទៅកាន់អ្នកសារព័ត៌មានអំពីគោលបំណងនៃដំណើរទស្សនកិច្ចនេះ លោក Biden បានមានប្រសាសន៍ថា នេះគឺជាឱកាសមួយដើម្បីបង្ហាញពីភាពរឹងមាំនៃសម្ព័ន្ធមិត្តឆ្លងមហាសមុទ្រអាត្លង់ទិកផងដែរ៕

តាម vovworld.vn