យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាបានឱ្យដឹងថា ក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២០ ប្រទេសកម្ពុជាបាននាំចេញជ័រកៅស៊ូចំនួន ៧១,៧៤៩ តោនដោយទទួលបានប្រាក់ចំណូលជិត ១០០ លានដុល្លារអាមេរិក ទោះបីការរីករាលដាលនៃជំងឺ Covid-19 ក៏ដោយ។

leftcenterrightdel
ដើមកៅស៊ូកម្ពុជា (រូបថត៖ vov.vn)

នាបច្ចុប្បន្ននេះ ផ្ទៃដីសម្រាប់ដាំដំណាំកៅស៊ូរបស់ប្រទេសកម្ពុជាមានចំនួន ៤០៤,៨០១ ហិកតា ក្នុងនោះផ្ទៃដីជាង ២៥០,០០០ ហិកតា (ស្មើនឹង ៦២% នៃផ្ទៃដី) កំពុងដំណើរការយកជ័រកៅស៊ូ។

នៅឆ្នាំ ២០១៩ កន្លងទៅនេះកម្ពុជាបាននាំចេញជ័រកៅស៊ូជិត ៣០០,០០០ តោន ដោយទទួលបានប្រាក់ចំណូលជិត ៤០០ លានដុល្លារអាមេរិក។ ប្រទេសចិន វៀតណាម សិង្ហបុរី និងម៉ាឡេស៊ី ជាទីផ្សារប្រើប្រាស់ជ័រកៅស៊ូធំជាងគេរបស់ប្រទេសកម្ពុជា៕

បកប្រែដោយ Huyen Trang