leftcenterrightdel
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres (រូប​ថត៖ AP)

នៅក្នុងសារមួយនៃឱកាសរំលឹកខួបលើកទី ៤៥ នៃអនុសញ្ញាស្តីពីអាវុធជីវសាស្រ្តចូលជាធរមាន លោក Antonio Guterres បានសង្កត់ធ្ងន់ថា “ក្រោយរយៈពេល ៤៥ ឆ្នាំច្បាប់នានាស្តីពីការប្រយុទ្ធប្រឆាំងនឹងអាវុធជីវសាស្រ្តនៅតែរឹងមាំជាដដែល។ ក៏ប៉ុន្តែ សហគមន៍អន្តរជាតិនៅតែត្រូវការការប្រុងប្រយ័ត្នដែរ។ ភាពជឿនលឿននៃផ្នែកវិទ្យាសាស្ត្រកំពុងកាត់បន្ថយឧបសគ្គខាងបច្ចេកទេសដែលតាំងពីមុនមកវាដើរតួនាទីជួយរឹតត្បិតការអភិវឌ្ឍអាវុធជីវសាស្ត្រ”។ ដូច្នេះអគ្គលេខាធិការអង្គការសហប្រជាជាតិបានជំរុញឱ្យប្រទេសនានាធ្វើបច្ចុប្បន្នភាពជាបន្ទាន់លើយន្តការនានាក្នុងអនុសញ្ញាស្តីពី​អាវុធជីវសាស្រ្តដោយពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពនៃវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ព្រមទាំង​រួបរួម​គ្នាការពារនិងទប់ទល់នឹងហានិភ័យនៃការប្រើប្រាស់អាវុធជីវសាស្ត្រ។

លើសពីនេះទៅទៀត លោក Antonio Guterres ក៏បានអំពាវនាវឲ្យប្រទេសនានាត្រូវ​បញ្ជាក់ជំហររបស់ខ្លួនឡើងវិញថាមិនប្រើជំងឺរាតត្បាតជា​អាវុធ និងសហការគ្នាដើម្បីថែរក្សាពិភពលោកមួយមានសន្តិភាព និងមានសុខភាពល្អ៕

បកប្រែដោយ Duy Hoan