នាថ្ងៃត្រង់ទី ១ មិនា ប្រធានប្រតិបត្តិគណៈបក្ស Bersatu លោក Muhyiddin Yassin បានទទួលកាន់តំណែងជានាយករដ្ឋមន្ត្រីទី ៨ របស់ម៉ាឡេស៊ីនៅចំពោះមុខព្រះមហាក្សត្រ Abdullah Sultan Ahmad Shah។ មុននេះ ព្រះមហាក្សត្រ Abdullah Sultan Ahmad Shah បានតែងតាំងលោក Muhyiddin Yassin ធ្វើជានាយករដ្ឋមន្ត្រីតាមរដ្ឋធម្មនុញ្ញសហព័ន្ធ។ ក្នុងពេលនោះ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មាន បេក្ខជនក្នុងឋានៈនាយករដ្ឋមន្ត្រីនៃសហភាពសង្ឃឹម (PH) លោក Mahathir Mohamad បានឲ្យដឹងថា៖ លោកនឹងស្វែងរកវិធានការអំពាវនាវឲ្យសភាជាន់ទាបម៉ាឡេស៊ីបើកកិច្ចប្រជុំជាបន្ទាន់ដើម្បីកំណត់ឡើងវិញថាតើនរណាជាបេក្ខជននាយករដ្ឋមន្ត្រីស្រប់ច្បាប់។ យោងតាមអតីតនាយករដ្ឋមន្ត្រី Mahathir ឲ្យដឹងថែមទៀតថា៖ លោក Muhyiddin មិនមែនជានាយករដ្ឋមន្ត្រី «ស្របច្បាប់» ទេ ដោយសារគ្មានការគាំទ្រចាំបាច់ពីបណ្ដាសមជិកសភា។ នាយប់ថ្ងៃទី ២៩ កុម្ភៈ គណៈបក្ស PH បានប្រកាសថា៖ សមាជិកសភាចំនួន ១១៤ នាក់ក្នុងចំណោមសមាជិកសភាចំនួន ២២២ នាក់ បានជ្រើសតាំងលោក Mahathir Mohamad ធ្វើជានាយករដ្ឋមន្ត្រីនៃប្រទេសនេះ៕
បកប្រែដោយ Duy Hoan
Type the code from the image