ប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាច្រើនមិនយល់ព្រមជាមួយផែនការសន្តិភាពមជ្ឈឹមបូព៌ារបស់សហរដ្ឋអាមេរិក
សេចក្តីប្រកាសរួមរបស់ប្រទេសទាំង ៥ បានលើកច្បាស់នូវគោលជំហរយូរអង្វែងរបស់សហភាពអឺរ៉ុប (EU) គឺរក្សាការសន្យាចំពោះដំណោះស្រាយរដ្ឋពីរដែលបានចរចា ដោយផ្អែកលើខ្សែព្រំដែនឆ្នាំ១៩៦៧។
    |
 |
ប្រជាជនប៉ាឡេស្ទីនប្រឆាំងនឹងផែនការសន្តិភាពមជ្ឈឹមបូព៌ា (រូបថត៖ THX / TTXVN) |
នៅក្នុងសម័យប្រជុំបើកទូលាយស្ដីពី“ ស្ថានភាពមជ្ឈឹមបូព៌ាដែលរួមមានបញ្ហាប៉ាឡេស្ទីន” នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលបានប្រព្រឹត្តិទៅនៅទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិកនោះ ប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិចំនួន ៤ គឺបែលហ្ស៊ិក អេស្តូនៀ បារាំង និងអាល្លឺម៉ង់ រួមជាមួយប៉ូឡូញ (ដែលទើបតែបញ្ចប់អាណត្តិនៅអង្គការនេះ) នាថ្ងៃទី ១១ ខែកុម្ភៈ បានអះអាងថា ផែនការសន្តិភាពមជ្ឈឹមបូព៌ាដែលសហរដ្ឋអាមេរិកទើបតែប្រកាសបានដើរខុសពីដែនកំណត់ដែលសហគមន៍អន្តរជាតិបានឯកភាពគ្នា។
សេចក្តីប្រកាសរួមរបស់ប្រទេសទាំង ៥ ពោលខាងលើបានលើកច្បាស់នូវគោលជំហរយូរអង្វែងរបស់សហភាពអឺរ៉ុប (EU) គឺ រក្សាការសន្យាចំពោះដំណោះស្រាយរដ្ឋពីរដែលបានចរចាដោយផ្អែកលើខ្សែព្រំដែនឆ្នាំ១៩៦៧។ ប្រទេសទាំង ៥ បានអះអាងសារជាថ្មីថា ត្រៀមខ្លួនជាស្រេចខិតខំប្រឹងប្រែងបន្តបណ្ដាការចរចាផ្ទាល់រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន សំដៅដោះស្រាយគ្រប់បញ្ហាអំពីបទបញ្ញត្តិចុងក្រោយ ដូចជា៖ បញ្ហាខ្សែព្រំដែន បទបញ្ញត្តិរបស់យេរូសាឡឹម សន្តិសុខ និងការភៀសខ្លួនដោយមានគោលដៅស្ថាបនាខឿនសន្តិភាពមួយប្រកដោយសមភាពនិងចីរភាព៕
តាម vovworld.vn