leftcenterrightdel
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន (រូបថត៖ vov.vn)

នាល្ងាចថ្ងៃទី២៩ ខែកក្កដា ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) បានដកស្រង់សម្តីរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឱ្យដឹងថា បើយោងតាមលទ្ធផលជាបឋម គណបក្សប្រជាជនរំពឹងថានឹងឈ្នះ ១០០ អាសនៈ នៃ ១២៥ អាសនៈនៅក្នុងរដ្ឋសភា។ លោក សុខ ឥសាន បានថ្លែងថា៖ «គណបក្សប្រជាជនកម្ពុជាបានឈ្នះ ៨០% នៃសម្លេងឆ្នោតហើយយើងរំពឹងថានឹងឈ្នះមិនតិចជាង ១០០ អាសនៈនៅក្នុងរដ្ឋសភាទេ»។ បើយោងតាម Reuters អ្នកបោះឆ្នោតចំនួន ៨២,៧១% នៅក្នុងចំណោមអ្នកបោះឆ្នោតសរុបជាង ៨,៣ លាននាក់ដែលចុះឈ្មោះ បានចូលរួមក្នុងការបោះឆ្នោតរដ្ឋសភា នីតិកាលទី៦ នៃប្រទេសកម្ពុជា នៅថ្ងៃទី ២៩ ខែកក្កដា។ នេះជាតួលេខមួយខ្ពស់ជាងការបោះឆ្នោតឆ្នាំ២០១៣ ដោយមានអត្រាត្រឹមតែ ៦៩,៦១% ប៉ុណ្ណោះ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណដល់អ្នកបោះឆ្នោត ដោយបានចូលរួមបោះឆ្នោតយ៉ាងច្រើនកុះករ ហើយនេះបានសម្តែងថា ប្រជាជនបានជ្រើសរើសផ្លូវនៃលទ្ធិប្រជាធិបតេយ្យ និងប្រើប្រាស់សិទ្ធិរបស់ប្រជាពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។ លទ្ធផលជាផ្លូវការនៃការបោះឆ្នោតនឹងត្រូវប្រកាសនៅថ្ងៃទី ១៥ ខែសីហា ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)៕

បកប្រែដោយ Duy Hoan