leftcenterrightdel
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាមេរិក លោក Xie Feng

យោងតាមសេចក្តីប្រកាសរបស់ស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី ២១ ខែមេសា ថ្លែងមតិក្នុងវេទិកាមួយនៅសាកលវិទ្យាល័យ Harvard លោកឯកអគ្គរដ្ឋទូត Xie Feng បានអះអាងថា ទីក្រុងប៉េកាំងមានបំណងចង់សហការជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព ស្មោះត្រង់ និងនិរន្តរភាព។

សេចក្តីប្រកាសខាងលើ ត្រូវបានធ្វើឡើងនៅមុនដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែមេសា។ ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសលោក Antony Blinken នឹងជួបជាមួយមន្ត្រីជាន់ខ្ពស់របស់ចិននៅទីក្រុងសៀងហៃ និងទីក្រុងប៉េកាំង ដើម្បីពិភាក្សាអំពីបញ្ហាទ្វេភាគី​ ក្នុងតំបន់និងពិភពលោក រួមទាំងជម្លោះនៅមជ្ឈិមបូព៌ា និងអ៊ុយក្រែនផងដែរ។ តាមផែនការ រដ្ឋមន្ត្រីការបរទេស Antony Blinken ក៏នឹងបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការដែលចិននិងអាមេរិកគ្រប់គ្រងការប្រកួតប្រជែងប្រកបដោយទំនួលខុសត្រូវ សូម្បីតែនៅក្នុងតំបន់ដែលប្រទេសទាំងពីរនៅមានការខ្វែងគំនិតគ្នា៕

តាម vovworld.vn