មានគណបក្សនយោបាយចំនួន ២០ ចូលរួមការបោះឆ្នោតសកលនៅកម្ពុជា​​​ ក្នុងនោះគណបក្សប្រជាជនជាបក្សកាន់អំណាចនិងគណបក្សនយោបាយដទៃទៀតដែលបានមានសកម្មភាពឃោសនាបោះឆ្នោតយ៉ាងខ្លាំងក្លានៅទូទាំងប្រទេសកន្លងមក។

leftcenterrightdel
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានបោះឆ្នោតនៅការិយាល័យបោះឆ្នោតមួយនៅក្រុងតាខ្មៅខេត្តកណ្តាល

 

ដើម្បីធានាឱ្យមានសន្តិសុខ សណ្តាប់ធ្នាប់នៅបណ្ដាការិយាល័យបោះឆ្នោត ក្រសួងមហាផ្ទៃកម្ពុជាបានឲ្យដឹងថា ក្រសួងបានដាក់ពង្រាយកម្លាំងប៉ូលិសប្រហែល ៨០,០០០ នាក់នៅតាមបណ្ដាការិយាល័យបោះឆ្នោត។

leftcenterrightdel
អ្នកបោះឆ្នោតពិនិត្យឈ្មោះរបស់ខ្លួនក្នុងបញ្ជីអ្នកបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ ១៦៩៧ នៅទីក្រុងតាខ្មៅខេត្ដកណ្តាល

 

គ.ជ.ប បានទទួលស្គាល់ជាផ្លូវការថា មានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិរហូតដល់ជាងជិត ១០ ម៉ឺននាក់មកពីគណបក្ស​នយោបាយចំនួន ២០ និងមានអង្គការស៊ីវិល អង្គការសង្គមចំនួន ១១២ ក្នុងប្រទេស ក៏ដូចជាអ្នកអង្កេតការណ៍អន្តរជាតិមានរហូតដល់ជាង៥០០នាក់ មកពីប្រទេសចំនួន ៤២ នៅលើពិភពលោក។ ក្រៅពីនេះមានអ្នកយកព័ត៌មានប្រហែល ៩០០ នាក់ ក្នុងនោះអ្នកយកព័ត៌មានអន្ដរជាតិមានប្រហែល ១០០ នាក់។

តាមគ្រោង គ.ជ.ប  នឹងប្រកាសលទ្ធផលបឋមនៅថ្ងៃទី ១១ ខែសីហា បើគ្មានពាក្យបណ្តឹងដែលបង្ខំឲ្យរៀបចំការបោះឆ្នោតឡើងវិញ។ លទ្ធផលបោះឆ្នោតជាផ្លូវការនឹងត្រូវបានប្រកាសនៅថ្ងៃទី ១៥ ខែសីហា៕

បកប្រែដោយ Pham Diep