leftcenterrightdel
អ្នកបោះឆ្នោតទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតនៅក្នុងរាជធានីភ្នំពេញនាថ្ងៃទី ២៩ កក្កដា (រូបថត៖ vnanet.vn)

 

ចំនួននេះមានការកើនឡើងយ៉ាងខ្លាំងលើសពីឆ្នាំ ២០១៣ ដែលមានតែ ៦៩,៦០% ផងដែរ។ ក្នុងនោះ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់ឲ្យដឹងថា បញ្ហាសន្ដិសុខ និងសណ្ដាប់ធ្នាប់នៃការបោះឆ្នោតអាណត្តិទី៦នេះ បានបិទបញ្ចប់ដោយភាពល្អប្រសើរ គ្មានអំពើហិង្សា គ្មានគំរាមកំហែង និងការរំខានអ្វីមួយនោះឡើយនៅតាមការិយាល័យបោះឆ្នោតទូទាំងប្រទេស​កម្ពុជា។

សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញនូវសារថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិ ដែលបានអញ្ជើញទៅបោះឆ្នោតដ៏ច្រើនលើសលុប ដែលនេះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ ពីជ្រើសរើសផ្លូវប្រជាធិបតេយ្យ និងការប្រើប្រាស់សិទ្ធិប្រជាពលរដ្ឋ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។

ការបោះឆ្នោតលើកនេះ មានគណបក្សនយោបាយចំនួន ២០ ចូលរួមការបោះឆ្នោតសកលនៅកម្ពុជា។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នេះនឹងត្រូវប្រកាសនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ខាងមុខនេះ ប្រសិនជាគ្មានការបោះឆ្នោតសារជាថ្មី។ ដោយឡែកលទ្ធផលផ្លូវការក៏នឹងប្រកាសនៅថ្ងៃ​ទី១៥ ខែសីហា ឆ្នាំ២០១៨ ផងដែរ៕

បកប្រែដោយ Pham Diep