អ្នកយកព័ត៌មាន៖ ការប្រណាំងកង់ "ត្រឡប់ទៅកាន់ទីក្រុង Dien Bien Phu-២០២៤ ពានរង្វាន់កាសែតកងទ័ពប្រជាជន" បានចាប់ផ្តើម ហើយនឹងឆ្លងកាត់ខេត្ត Son La។ មកទល់ពេលនេះ តើខេត្ត Son La ត្រៀមខ្លួនយ៉ាងណាដើម្បីស្វាគមន៍កីឡាករ?

leftcenterrightdel
លោក Do The Cong

លោក Do The Cong៖ ការប្រណាំងកង់ "ត្រឡប់ទៅកាន់ទីក្រុង Dien Bien Phu-២០២៤ ពានរង្វាន់កាសែតកងទ័ពប្រជាជន" គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាបន្តបន្ទាប់ឆ្លើយតបទៅនឹងព្រឹត្តិការណ៍នយោបាយសំខាន់ៗរបស់ប្រទេស។ ដោយមានអត្ថន័យនោះ បន្តាប់ពីទទួលបានសំណើរបស់គណៈកម្មការរៀបចំការប្រណាំង គណៈកម្មាធិការប្រជាជនខេត្ត Son La បានចេញឯកសារណែនាំដល់ស្ថាប័ន អង្គភាពពាក់ព័ន្ធ ត្រៀមរៀបចំលក្ខខណ្ឌល្អបំផុត ដើម្បីបម្រើគណៈប្រតិភូឆ្លងកាត់ខេត្ត Son La ជាពិសេសធានាសន្តិសុខសណ្តាប់ធ្នាប់ កន្លែងស្នាក់នៅ អនាម័យសុវត្ថិភាពចំណីអាហារដើម្បីបម្រើគណៈប្រតិភូនៅទីក្រុង Son La។ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ ធ្វើជាអធិបតី និងសម្របសម្រួលជាមួយស្ថាប័ននានា ដើម្បីគាំទ្រយ៉ាងសកម្មដល់គណៈកម្មការរៀបចំ ត្រៀមរៀបចំសម្ភារៈ និងផ្សព្វផ្សាយអំពីដំណាក់កាលទី២ ឆ្លងកាត់ស្រុក Van Ho - ទីក្រុង Son La; ដំណាក់កាលទី ៣ ទីក្រុង Son La - ទីក្រុង Dien Bien Phu ខេត្ត Dien Bien; ជាមួយគ្នានេះ រៀបចំប្រព័ន្ធបដា ពាក្យស្លោក និងផ្ទាំងប៉ាណូ ដើម្បីផ្សព្វផ្សាយអំពីការប្រណាំង ដល់ប្រជាជនក្នុងខេត្ត ជាពិសេសនៅតាមតំបន់ដែលមានការប្រណាំងឆ្លងកាត់។

អ្នកយកព័ត៌មាន៖ ការប្រណាំងឆ្លងកាត់ខេត្ត Son La គឺជាផ្លូវដ៏លំបាកបំផុតមួយ ព្រោះកីឡាករត្រូវឆ្លងកាត់ផ្លូវដ៏ចោត និងគ្រោះថ្នាក់ជាច្រើន។ ដើម្បីសម្រួលដល់កីឡាករ ជាពិសេសការធានាសុវត្ថិភាព តើខេត្តដឹកនាំស្ថាប័នមានសមត្ថកិច្ចអនុវត្តដំណោះស្រាយយ៉ាងណា?

leftcenterrightdel
នៅដើមរដូវផ្ការីក សួនផ្លែព្រូនពណ៌សនៅស្រុក Moc Chau ខេត្ត Son La តែងតែទាក់ទាញភ្ញៀវទេសចរ

លោក Do The Cong៖ មកទល់បច្ចុប្បន្ននេះ ខេត្តបានដឹកនាំកងកម្លាំងនគរបាលបណ្តាស្រុក៖ Van Ho, Moc Chau, Yen Chau, Mai Son, ទីក្រុង Son La និង Thuan Chau អនុវត្តផែនការ និងសម្របសម្រួលប្រកបដោយប្រសិទ្ធភាព ជាមួយអង្គភាពមានសមត្ថកិច្ច ពង្រឹងការត្រួតពិនិត្យ ស្ទាបស្ទង់ និងជំនះហានិភ័យសុវត្ថិភាព និងចំណុចខ្មៅចរាចរណ៍ ដំឡើងប្រព័ន្ធផ្លាកសញ្ញា និងចាត់កម្លាំងឱ្យចុះបំពេញភារកិច្ចតាមទីតាំង ជាពិសេសផ្លូវកោង ក្តាមគ្រោះថ្នាក់ ត្រៀមខ្លួនជាស្រេចជួយដល់កីឡាករពេលមានឧបទ្ទវហេតុកើតឡើង ធានាសុវត្ថិភាពដាច់ខាតសម្រាប់ក្រុមប្រណាំងដែលឆ្លងកាត់មូលដ្ឋាន។

អ្នកយកព័ត៌មាន៖ តើការប្រណាំងកង់ "ត្រឡប់ទៅកាន់ទីក្រុង Dien Bien Phu-២០២៤ ពានរង្វាន់កាសែតកងទ័ពប្រជាជន" មានសារៈសំខាន់យ៉ាងណាក្នុងការផ្សព្វផ្សាយរូបភាពវប្បធម៌ និងប្រជាជនខេត្ត Son La ដោយហេតុនេះអាចទាក់ទាញភ្ញៀវទេសចរមកជាមួយខេត្ត Son La?

លោក Do The Cong៖ ជាមួយនឹងសក្ដានុពល និងប្រៀបខ្លាំងនៃវប្បធម៌ និងទេសចរណ៍ ជាពិសេស "ការគាំទ្រ" ពីការប្រណាំង នឹងបើកឱកាសថ្មីសម្រាប់ខេត្ត Son La ក្នុងការផ្សព្វផ្សាយរូបភាព និងវប្បធម៌របស់ខ្លួន ដោយហេតុនោះទាក់ទាញភ្ញៀវទេសចរមកខេត្ត Son La។ នេះក៏ជាឱកាសមួយសម្រាប់ក្រុមប្រណាំង និងកម្លាំងអមដំណើរទៅទស្សនា និងស្វែងយល់ពីកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ និងវប្បធម៌ រម្មណីយដ្ឋាន ទេសភាពធម្មជាតិ និងអត្តសញ្ញាណវប្បធម៌របស់ជនជាតិភាគតិចចំនួន ១២ ក្នុងខេត្ត Son La។ គណៈកម្មការរៀបចំការប្រណាំងនឹងផ្តល់អំណោយដល់គ្រួសារទទួលរបបពីរដ្ឋ និងប្រគល់បង្គន់អនាម័យចំនួន ១០ នៅតាមសាលារៀន ដែលមានតម្លៃសរុប ៦០០ លានដុងដល់មូលដ្ឋាន។ យើងខ្ញុំសង្ឃឹមថា តាមរយៈសកម្មភាពដ៏មានអត្ថន័យនេះ ភ្ញៀវទេសចរ កីឡាករ គ្រូបង្វឹក និងសមាជិកគណៈកម្មការរៀបចំនីមួយៗ នឹងក្លាយជាអ្នកនាំសារដ៏រួសរាយរាក់ទាក់ រួមចំណែកផ្សព្វផ្សាយ និងណែនាំពីភាពស្រស់ស្អាតនៃមូលដ្ឋានដែលការប្រណាំងឆ្លងកាត់និយាយរួម និងខេត្ត Son La និយាយដោយឡែក ជូនបងប្អូនជនរួមជាតិ យុទ្ធជនទូទាំងប្រទេស និងភ្ញៀវទេសចរអន្តរជាតិ។

អ្នកយកព័ត៌មាន៖ សូមអរគុណលោក!

បកប្រែដោយ Huyen Trang