leftcenterrightdel
ពិធីសម្ពោធស្ពាន Thanh Son លេខ ៤ ភូមិ Kem ឃុំ Tien Yen (Quang Binh, Ha Giang)

សេចក្តីអំណរបានកើតមានសម្រាប់ប្រជាជន និងអាជ្ញាធរឃុំ នៅពេលដែលតាមរយៈលិខិតអំពាវនាវរបស់គណៈកម្មាធិការប្រជាជនឃុំ Tien Yen ក្នុងខែតុលា ឆ្នាំ ២០២៣ នគរបាលខេត្ត Ha Giang បានភ្ជាប់ជាមួយសប្បុរសជនដើម្បីជួយគាំទ្រដល់មូលដ្ឋាននក្នុងការសាងសង់ស្ពានចំនួន ២ ។ ស្ពានទី១ ឈ្មោះ ថា ស្ពាន Thanh Son លេខ ៤ នៅភូមិ Kem  ឧបត្ថម្ភដោយគ្រួសារវេជ្ជបណ្ឌិត Pham Thanh Son (ហាណូយ) ក្នុងតម្លៃជាង ២៦០ លានដុង មានប្រវែង ១៥ម ទទឹង ២.៥ម កម្ពស់ ៣ម។ ស្ពានទីពីរមានឈ្មោះថា ស្ពាន Ban Kiet នៅភូមិ Tan Be មានប្រវែង ១៧ ម៉ែត្រ ទទឹង ២.៥ ម៉ែត្រ កំពស់ ៣ម៉ែត្រ ដោយទុនវិនិយោគជាង ៣០០ លានដុង ឧបត្ថម្ភដោយក្រុមសប្បុរសធ៌ម Hoa Sen - ពុទ្ធសាសនិកនៃវត្ត Hoe Nhai (ហាណូយ)រួមជាមួយថវិកាពីឃុំ និងប្រជាពលរដ្ឋដែលចូលរួមសាងសង់ និងបរិច្ចាគដី ក្រោយការសាងសង់ជិត៣ខែ ស្ពានចំនួន២ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ។

leftcenterrightdel
ស្ពានសាងសង់ពីបេតុងរ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជននៅភូមិ Kem ឃុំ Tien Yen (Quang Binh, Ha Giang) ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច

លោកស្រី Dang Thi Kieu ប្រជាពលរដ្ឋនៅភូមិ Kem ដែលជាគ្រួសារមួយក្នុងចំនោមគ្រួសារដែលស្ម័គ្រចិត្តបរិច្ចាគដី និងចូលរួមយ៉ាងសកម្មក្នុងការជួយសាងសង់ស្ពាន Thanh Son 4 បានចែករំលែកថា៖ “កាលពីមុនមិនមានស្ពានថ្មីទេ ការធ្វើដំណើរគឺវេទនាណាស់ នៅពេលដែលឃុំប្រាប់យើងថាមានអ្នកឧបត្ថម្ភជួយប្រជាជនសាងសង់ស្ពានបេតុង យើងត្រូវចាប់យកឱកាសភ្លាម ខ្ញុំនិងគ្រួសារមួយចំនួនក្នុងភូមិបានយល់ព្រមបរិច្ចាគដីដើម្បីការសាងសង់បញ្ចប់ឆាប់ៗ»។

leftcenterrightdel
លោកស្រី Dang Thi Kieu មានសេចក្តីរំភើបរីករាយ ដោយ​ទទួល​បាន​អំណោយ​ពី​សប្បុរសជន

ចែករំលែកភាពសប្បាយរីករាយនៅពេលភូមិមានស្ពានថ្មី លោក Luc Van Khanh ភូមិ Tan Be ឲ្យដឹងថា៖ “ឥឡូវនេះមានស្ពានថ្មី ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រជាជននៅក្នុងភូមិរំភើបចិត្តព្រោះថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីមានស្ពានថ្មីនេះ ប្រជាពលរដ្ឋក្នុងភូមិឃុំទៅជូនពឆ្នាំថ្មីគ្នាយ៉ាងងាយស្រួល ។ ខ្ញុំសូមថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់បក្ស រដ្ឋ នគរបាលខេត្ត ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋយើង”។

leftcenterrightdel
 

leftcenterrightdel
ប្រជាជន​ជាច្រើន​នៅ​ភូមិ Tan Be សប្បាយចិត្ត​ដែលមាន​ស្ពាន​ថ្មី​

Ha Giang ជាខេត្តភ្នំមួយ ភូមិសាស្ត្រស្មុគស្មាញ ភ្នំខ្ពស់ៗជាច្រើន ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយបក្ស រដ្ឋ គ្រប់លំដាប់ថ្នាក់ និងសាខាយកចិត្តទុកដាក់លើការវិនិយោគ មុខមាត់តំបន់ភ្នំ ព្រំដែន Ha Giang មានការរីកចម្រើន។ យ៉ាងណាក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធនៅតែមិនទាន់បានតាមតម្រូវការទេ ជាពិសេសទាក់ទងនឹងចរាចរណ៍។ គំនិតផ្តួចផ្តើមរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការកៀងគរ និងអំពាវនាវសប្បុរសជនឲ្យរួមដៃគ្នាជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាមួយនឹងការងារជាក់ស្តែងដូចជា៖ ការកសាងសាលារៀន មណ្ឌលសុខភាព ប្រព័ន្ធទឹកស្អាត  មុខរបបរកស៊ី ជួយប្រជាពលរដ្ឋអភិវឌ្ឍសេដ្ឋកិច្ច លុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ។ ជាពិសេស ការសាងសង់ស្ពានបេតុង នឹងជួយកែលម្អជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់ជនជាតិភាគតិច ហើយមុខមាត់តំបន់ជនបទនៅតំបន់ភ្នំនឹងមានការផ្លាស់ប្តូរជាវិជ្ជមានជាច្រើន ប្រជាជនអាចផលិតកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ច រួមចំណែកជាមួយកងកម្លាំងមានសមត្ថកិច្ចដើម្បីការពារយ៉ាងរឹងមាំអធិបតេយ្យភាពជាតិ និងសន្តិសុខព្រំដែន៕

បកប្រែដោយ Duy Hoan