ស្រុក Long Phu មានប្រជាជនជិត ៣០% ជាជនជាតិខ្មែរ។ ក្រោមការអនុវត្តកម្មវិធីលេខ១៧១៩ ចាប់ពីឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្ន ស្រុក Long Phu បានសាងសង់ផ្ទះចំនួន ៤៩ ខ្នង ជួយគាំទ្រការផ្លាស់ប្តូរការងារធ្វើជូនប្រជាពលរដ្ឋជាង ២០០ គ្រួសារ និងឧបត្ថម្ភទឹកប្រើប្រាស់ជូនប្រជាពលរដ្ឋចំនួន ៦៥ គ្រួសារ ដែលជាជនជាតិខ្មែរក្រីក្រ។ លោក Thach Hoang Tha ប្រធានការិយាល័យជនជាតិនៃស្រុក Long Phu បានឲ្យដឹងថា៖ “ស្រុក Long Phu បានរៀបចំអនុវត្តអនុគម្រោងទី១ នៃគម្រោងទី៤ គឺវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធចាំចាច់ បម្រើដល់ផលិតកម្ម ជីវភាពរស់នៅរបស់ជនជាតិភាគតិច និងតំបន់ភ្នំ។ ក្នុងឆ្នាំ ២០២២ ស្រុកបានបញ្ចេញថវិកាជាង ៧.៣ ពាន់លានដុង ដើម្បីអនុវត្តគម្រោងសាងសង់ជនបទចំនួន ៨ ដែលមានថវិកាជាង ៥.៩ ពាន់លានដុង ហើយចាប់ពីដើមឆ្នាំ ២០២៣ ដល់បច្ចុប្បន្នបានបញ្ចេញថវិកាជាង ៧.៣ ពាន់លានដុង ដើម្បីវិនិយោគលើគម្រោងសាងសង់ផ្លូវចំនួន ៩ នៅតាមភូមិ និងឃុំមានការលំបាក។ កម្មវិធីនេះបានរួមចំណែកកាត់បន្ថយអត្រាគ្រួសារជនជាតិភាគតិចក្រីក្រនៅក្នុងស្រុក»។

leftcenterrightdel
រូបថតឧទាហរណ៍៖ baodantoc.vn

Long Phu ជាឃុំមួយដែលមានជនជាតិភាគតិចច្រើននៅក្នុងស្រុក Long Phu  (ជាង ៧២%)។ នាពេលថ្មីៗនេះ គណៈកម្មាធិការបក្ស និងអាជ្ញាធរឃុំបានយកចិត្តទុកដាក់អនុវត្តកម្មវិធី ១៧១៩ ប្រកបដោយប្រសិទ្ធភាព បានរួមចំណែកដល់ការផ្លាស់ប្តូរមុខមាត់ជនបទនៅតំបន់ជនជាតិភាគតិច។ លោក Huynh Be ប្រធានគណៈកម្មាធិការប្រជាជនភូមិ Bung Long ឃុំ Long Phu បានមានប្រសាសន៍ថា៖ “ដោយមានការយកចិត្តទុកដាក់ពីរដ្ឋក្នុងការវិនិយោគលើផ្លូវជនបទ ប្រជាជននៅក្នុងភូមិរបស់យើងសប្បាយរីករាយណាស់។ ការមានផ្លូវថ្មីធំទូលាយមិនត្រឹមតែផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរប៉ុណ្ណោះទេ ថែមទាំងភាពងាយស្រួលសម្រាប់សិស្សានុសិស្សទៅសាលារៀនផងដែរ ជាពិសេសក្នុងរដូវវស្សា។ នាពេលខាងមុខ យើងនឹងផ្សព្វផ្សាយ និងចលនាប្រជាជននៅក្នុងភូមិឱ្យដាំផ្កា និងដំឡើងអំពូលភ្លើងបំភ្លឺតាមដងផ្លូវ រួមចំណែកកសាងផ្លូវមួយភ្លឺ បៃតង ស្អាត”។

ក្រៅពីការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធចាំចាច់នៅតាមភូមិនានាដែលមានការលំបាកខ្លាំងនោះ ឃុំ Long Phu ក៏បានផ្តោតការយកចិត្តទុកដាក់លើការអនុវត្តយន្តការ និងគោលនយោបាយជាក់លាក់ជាច្រើន ដើម្បីជួយប្រជាជនលើកកំពស់ជីវភាពរស់នៅ និងកម្លាំងចលករអភិវឌ្ឍន៍។ លោក Thach Duong នៅភូមិ Nuoc Man ឃុំ Long Phu មានប្រសាសន៍ថា៖ “គ្រួសារខ្ញុំជាគ្រួសារក្រីក្រ គ្មានដីផលិតកម្មទេ ហើយប្រាក់ចំណូលភាគច្រើនទទួលបានពីធ្វើការស៊ីឈ្នួល។ បច្ចុប្បន្ននេះ អាជ្ញាធរមូលដ្ឋានបានផ្តល់សត្វគោពីរក្បាល គ្រួសារនេះរំភើបចិត្តជាខ្លាំង។ ខ្ញុំនឹងខិតខំធ្វើការ អភិវឌ្ឍហ្វូងគោល្អ ដើម្បីមានប្រភពប្រាក់ចំណូលស្ថិរភាព ហើយលែងជាគ្រួសារក្រីក្រ»។

ចែករំលែកជាមួយយើងខ្ញុំ លោក Huynh Duc ប្រធានគណៈកម្មាធិការប្រជាជនស្រុក Long Phu បានឲ្យដឹងថា៖ “ពីប្រភពទុនសម្រាប់អនុវត្តគម្រោងក្រោមកម្មវិធីលេខ ១៧១៩ យើងបានជួយភូមិឃុំនានាដែលមានការលំបាកនៅស្រុក Long Phu កែលម្អហេដ្ឋារចនាសម្ព័ន្ធ និងកែលម្អជីវភាពរស់នៅរបស់ប្រជាជន។ នាពេលខាងមុខ គណៈកម្មាធិការបក្ស និងអាជ្ញាធរ នឹងបន្តអនុវត្តកម្មវិធីលេខ ១៧១៩ ប្រកបដោយប្រសិទ្ធភាព ធានាបាននូវដំណើរការនីតិវិធី និងការបញ្ចេញថវិកាតាមផែនការ ធ្វើយ៉ាងណាកែលម្អហេដ្ឋារចនាសម្ព័ន្ធចាំបាច់ បម្រើផលិតកម្ម ជួយដល់ជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់ជនជាតិភាគតិចមានភាពប្រសើឡើងដោយឥតឈប់ឈរ»៕

បកប្រែដោយ Duy Hoan