សំណួរនិងចម្លើយអំពីច្បាប់
ការលើកសរសើរនិងលើកតម្កើងគំរូល្អក្នុងតំបន់ជនជាតិភាគតិច និងតំបន់ភ្នំនៃបណ្ដាខេត្ត ទីក្រុងក្រោមឱវាទមជ្ឈិមត្រូវបានកំណត់យ៉ាងដូមម្ដេច?
កប.អនឡាញ - មិត្តអ្នកអាន Tran Van Hung នៅឃុំ Vinh Son ស្រុក Vinh Linh ខេត្ត Quang Tri បានសួរថា៖ ការលើកសរសើរ និងលើកតម្កើងគំរូល្អក្នុងតំបន់ជនជាតិភាគតិច និងតំបន់ភ្នំនៃបណ្ដាខេត្ត ទីក្រុងក្រោមឱវាទមជ្ឈិមក្នុងការអនុវត្តកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងតំបន់ជនជាតិភាគតិច និងតំបន់ភ្នំក្នុងដំណាក់កាល ២០២១ - ២០២៣ និងដំណាក់កាលទី ១ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ ត្រូវបានកំណត់យ៉ាងដូចម្ដេច ?
ចំលើយ៖ បញ្ហាដែលអ្នកសួរត្រូវបានចែងនៅប្រការ ២ មាត្រា ៦៤ សារាចរលេខ ០២/២០២២/TT-UBDT របស់រដ្ឋមន្ត្រី ប្រធានគណៈកម្មការជនជាតិដូចតទៅ៖
ក) ប្រធានគណៈកម្មាធិការប្រជាជនថ្នាក់ខេត្ត សម្រេចលើចំនួន និងការលើកសរសើរគំរូល្អ ជាព្រឹទ្ធាចារ្យភូមិ មេភូមិ អ្នកមានប្រជាប្រិយភាព និងកម្មាភិបាលស្នូល បញ្ញវន្ត អាជីវករ សិស្ស និស្សិត និងយុវជនលេចធ្លោជាជនជាតិភាគតិចនៅក្នុងខេត្តដែលស្របតាមតម្រូវការ ស្ថានភាពជាក់ស្តែងរបស់មូលដ្ឋាន និងប្រភពថវិកាដែលបានកំណត់។
    |
 |
រូបថតឧទាហរណ៍ (baochinhphu.vn) |
ខ) រៀងរាល់២ឆ្នាំម្តង សម្រាប់ថ្នាក់ស្រុក និងថ្នាក់ខេត្តរៀបចំសកម្មភាពលើកសរសើរ លើកតម្កើង និងផ្តល់រង្វាន់ដល់គំរូល្អ រួមមាន (ព្រឹទ្ធាចារ្យ មេភូមិ អ្នកមានប្រជាប្រិយភាព កម្មាភិបាលស្នូល អាជីវករ សិស្ស យុវជនលេចធ្លោរបស់ជនជាតិភាគតិច និងមុខសញ្ញាផ្សេងទៀត) នៅក្នុងតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ។
គ) រៀងរាល់៣ឆ្នាំម្តង រៀបចំសកម្មភាពផ្លាស់ប្តូរ សិក្សាបទពិសោធន៍ សន្និសីទ សិក្ខាសាលា ជួបជុំគ្នា ពិភាក្សា ផ្តល់អំណោយ លើកសរសើរ លើកតម្កើង និងផ្តល់រង្វាន់ដល់គំរូល្អក្នុងវិស័យមួយចំនួននៃជីវិតសង្គមសម្រាប់ថ្នាក់ស្រុកដែលមានជនជាតិភាគតិចរស់នៅ ឬ នៅតំបន់មួយចំនួនក្នុងខេត្ត។
ឃ) ត្រួតពិនិត្យទីភ្នាក់ងារ អង្គភាពពាក់ព័ន្ធប្រចាំឆ្នាំ ព្រមទាំងរាយការណ៍ជូនគណៈកម្មការជនជាតិអំពីលទ្ធផលនៃការងារលើកសរសើរ និងលើកតម្កើងគំរូល្អនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំក្នុងខេត្ត។
* មិត្តអ្នកអាន Vu Van Long នៅឃុំ A Roang ស្រុក A Luoi ខេត្ត Thua Thien Hue បានសួរថា៖ ទំនួលខុសត្រូវរបស់អតិថិជននៅពេលខ្ចីប្រាក់តាមគោលនយោបាយឥណទានអនុគ្រោះដើម្បីអនុវត្តកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាលឆ្នាំ ២០២១ -២០៣០, ដំណាក់កាលទី ១ ពីឆ្នាំ ២០២១ ដល់ ២០២៥ ត្រូវបានកំណត់យ៉ាងដូចម្ដេច?
ចម្លើយ៖ បញ្ហាដែលអ្នកសួរត្រូវចែងនៅក្នុងមាត្រា ៤០ ក្រឹត្យលេខ ២៨/២០២២/ND-CP ចុះថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២២ របស់រដ្ឋាភិបាលដូចតទៅ៖
១.អតិថិជនខ្ចីប្រាក់ ត្រូវបំពេញលក្ខខណ្ឌគ្រប់គ្រាន់តាមបទប្បញ្ញត្ដិនៅក្នុងក្រឹត្យនេះ ប្រើប្រាស់ដើមទុនកម្ចីត្រឹមត្រូវតាមគោលបំណង សងប្រាក់ដើមនិងការប្រាក់ឱ្យបានគ្រប់គ្រាន់ និងទាន់ពេលវេលាតាមការព្រមព្រៀងក្នុងកិច្ចសន្យាឥណទាន។
២. អតិថិជនខ្ចីប្រាក់មិនបានផ្ទេរសិទ្ធិប្រើប្រាស់ដីលំនៅដ្ឋាន សិទ្ធិប្រើប្រាស់ដីធ្លីផលិតកម្ម ឬ លំនៅឋាននៅពេលដែលជាប់ជំពាក់បំណុលនៅធនាគារគោលនយោបាយសង្គម៕
បកប្រែដោយ Pham Diep