ចម្លើយ៖ សំណួរដែលមិត្តសួរត្រូវបានកំណត់ក្នុងប្រការទី ៦ នៃសារាចរណែនាំលេខ ១២/២០១៤/TT-BVHTTDL ចុះថ្ងៃទី ១០ ខែតុលា ឆ្នាំ២០១៤ របស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ មានដូចតទៅ៖

១. ធ្វើជំរឿន ជ្រើសរើស និងណែនាំជនជាតិភាគតិច បង្ហាញឡើងវិញនូវពិធីបុណ្យប្រពៃណី និងការសម្តែងល្បែងប្រជាប្រិយ ស្របតាមទំនៀមទម្លាប់ប្រពៃណីដ៏ល្អ និងស្ថានភាពជាក់ស្តែងនៅក្នុងមូលដ្ឋាន។

២. បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ជនជាតិភាគតិចក្នុងការអភិរក្ស និងផ្សព្វផ្សាយតម្លៃវប្បធម៌ដ៏វិសេសវិសាលនៃពិធីបុណ្យប្រពៃណី។

៣. លើកទឹកចិត្តដល់ការផ្សព្វផ្សាយពិធីបុណ្យប្រពៃណីរបស់ជនជាតិភាគតិចយ៉ាងទូលំទូលាយនៅក្នុងនិងក្រៅប្រទេស។

leftcenterrightdel
រូបថតឧទាហរណ៍ (baochinhphu.vn)

* មិត្តអ្នកអានឈ្មោះ Bui Minh Luong នៅសង្កាត់ Thong Nhat ទីក្រុង Bien Hoa ខេត្ត Dong Nai បានសួរថា៖ តើសកម្មភាពរបស់គ្រឹះស្ថានបណ្តុះបណ្តាលសាសនាត្រូវបានកំណត់យ៉ាងដូចម្តេច?

ចម្លើយ៖ សំណួរដែលមិត្តសួរត្រូវបានកំណត់នៅក្នុងមាត្រាទី៣៩ នៃច្បាប់ស្តីពីជំនឿ សាសនា ដូចតទៅ៖

១. យ៉ាងហោចណាស់ ២០ ថ្ងៃមុនពេលគ្រឹះស្ថានបណ្តុះបណ្តាលសាសនាចាប់ផ្តើមដំណើរការ តំណាងនៃគ្រឹះស្ថានបណ្តុះបណ្តាលសាសនា ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅកាន់ស្ថាប័នគ្រប់គ្រងរដ្ឋទទួលបន្ទុកខាងជំនឿ សាសនាថ្នាក់មជ្ឈិមអំពីសកម្មភាពរបស់គ្រឹះស្ថានបណ្តុះបណ្តាលសាសនា រួមជាមួយនឹងឯកសារនៃការបង្កើត បទប្បញ្ញត្តិប្រតិបត្តិការ បទប្បញ្ញត្តិនៃការចុះឈ្មោះចូលរៀន បញ្ជីសមាជិកក្រុមប្រឹក្សាភិបាល រាយការណ៍អំពីធនធានហិរញ្ញវត្ថុ និងសម្ភារៈបរិក្ខារនានា ដើម្បីធានាដល់ប្រតិបត្តិការ។

២. ការរៀបចំការបណ្តុះបណ្តាល និងការចុះឈ្មោះនៃគ្រឹះស្ថានបណ្តុះបណ្តាលសាសនាត្រូវអនុវត្តតាមបទប្បញ្ញត្តិនៃការរៀបចំ និងប្រតិបត្តិការ និងបទប្បញ្ញត្តិនៃការចុះឈ្មោះចូលរៀនដែលបានប្រកាស។

៣. នៅពេលដែលគ្រឹះស្ថានបណ្តុះបណ្តាលសាសនាធ្វើវិសោធនកម្មបទប្បញ្ញត្តិនៃការរៀបចំ និងប្រតិបត្តិការ និងបទប្បញ្ញត្តិនៃការចុះឈ្មោះចូលរៀន គ្រឹះស្ថាននេះត្រូវតែចុះឈ្មោះជាមួយស្ថាប័នគ្រប់គ្រងរដ្ឋទទួលបន្ទុកខាងជំនឿ សាសនាថ្នាក់មជ្ឈិម។ ឯកសារចុះឈ្មោះបញ្ជាក់យ៉ាងច្បាស់អំពីហេតុផល និងខ្លឹមសារនៃការផ្លាស់ប្តូរ រួមជាមួយនឹងបទប្បញ្ញត្តិដែលបានធ្វើវិសោធនកម្ម។

ស្ថាប័នរដ្ឋមានសមត្ថកិច្ចឆ្លើយតបជាលាយលក្ខណ៍អក្សរក្នុងរយៈពេល ៤៥ ថ្ងៃគិតចាប់ពីថ្ងៃទទួលបានឯកសារចុះឈ្មោះដែលមានសុពលភាព។ ក្នុងករណីមិនយល់ព្រម ហេតុផលត្រូវតែបញ្ជាក់យ៉ាងច្បាស់។

គ្រឹះស្ថានបណ្តុះបណ្តាលសាសនាអាចដំណើរការក្រោមបទប្បញ្ញត្តិដែលបានធ្វើវិសោធនកម្មបន្ទាប់ពីត្រូវបានអនុម័តដោយស្ថាប័នរដ្ឋមានសមត្ថកិច្ច។

៤. គ្រឹះស្ថានបណ្តុះបណ្តាលសាសនាត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរនូវលទ្ធផលការបណ្តុះបណ្តាលនៃវគ្គនីមួយៗ ជូនទៅស្ថាប័នគ្រប់គ្រងរដ្ឋទទួលបន្ទុកផ្នែកជំនឿ សាសនាថ្នាក់មជ្ឈិម ក្នុងរយៈពេល ២០ ថ្ងៃ គិតចាប់ពីថ្ងៃបញ្ចប់វគ្គបណ្តុះបណ្តាល។ សេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរបានបញ្ជាក់យ៉ាងច្បាស់អំពីឈ្មោះគ្រឹះស្ថានបណ្តុះបណ្តាលសាសនា វគ្គបណ្តុះបណ្តាល និងចំនួនសិក្ខាកាមបញ្ចប់ការសិក្សា។

៥. ជនបរទេសដែលកំពុងសិក្សានៅគ្រឹះស្ថានបណ្តុះបណ្តាលសាសនានៅវៀតណាម ត្រូវជាអ្នករស់នៅស្របច្បាប់ក្នុងប្រទេសវៀតណាម គោរពតាមច្បាប់វៀតណាម ដោយស្ម័គ្រចិត្តចុះឈ្មោះសិក្សា និងត្រូវដាក់ជូនដោយគ្រឹះស្ថានបណ្តុះបណ្តាលសាសនាទៅកាន់ស្ថាប័នគ្រប់គ្រងរដ្ឋទទួលបន្ទុកផ្នែកជំនឿ សាសនាថ្នាក់មជ្ឈិម៕

បកប្រែដោយ Huyen Trang