ប៉ុន្មានថ្ងៃមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ពីទីប្រជុំជន Kim Son ស្រុក Que Phong ឆ្លងកាត់ផ្លូវ រដិបរដុបទៅដល់ឃុំ Nam Giai យើងខ្ញុំនឹកស្មានមិនដល់ និងភ្ញាក់ផ្អើលជាមួយនឹងការផ្លាស់ប្តូរនៃទីប្រជុំជននេះបើប្រៀបធៀបនឹងពីរឆ្នាំមុន។ នៅតាមបណ្តោយផ្លូវបេតុងតភ្ជាប់រវាងភូមិនានា ទង់ជាតិបក់រវិចៗយ៉ាងស្អាត។ ក្មេងៗជនជាតិថៃរត់ប្រឡែងពេញភូមិយ៉ាងសប្បាយ។

និយាយជាមួយយើងខ្ញុំ លោក Ha Van Tai មកពីភូមិ Cha Lau ឃុំ Nam Giai បានមានប្រសាសន៍ថា៖ “ផ្ទះរបស់ខ្ញុំ និងភរិយាត្រូវបានកងទ័ពស្រុក និងកងជីវពលឃុំ Que Phong ជួយផ្លាស់ទៅរស់នៅភូមិ Cha Lau វិញ អស់រយៈពេលជាងមួយឆ្នាំហើយ។ មិនត្រឹមតែជួយសាងសង់ផ្ទះទេ កងទ័ពនិងកងជីវពលក៏បានជួយគ្រួសារខ្ញុំកាប់ឆ្កាយកដីធ្វើស្រែទឹក និងជូនកូនជ្រូកផងដែរ។ នៅរដូវវស្សាការបាក់ដីកើតឡើងជាញឹកញាប់ដែលគ្រោះថ្នាក់ខ្លាំងណាស់។ ហើយខ្ញុំព្រួយបារម្ភខ្លាំងណាស់! ដោយដឹងពីស្ថានភាពលំបាកនោះ កងទ័ពក្នុងស្រុក និងកងជីវពលឃុំបានជួយគ្រួសារខ្ញុំផ្លាស់ទីទៅរស់នៅកន្លែងថ្មីដែលមានសុវត្ថិភាពជាងនេះ មិនត្រឹមតែប៉ុណ្ណឹងទេ ពួកគាត់ក៏បានជួយកាប់ឆ្កាដីដាំដុះសម្រាប់គ្រួសារខ្ញុំ ដាំស្រូវ ដំណាំ និងប្រកបរបរចិញ្ចឹមសត្វពាហនៈ ។ អរគុណកងទ័ពណាស់ ចូលឆ្នាំថ្មីនេះ គ្រួសារខ្ញុំលែងខ្វល់រឿងខ្វះមុខខ្វះក្រោយទៀតហើយ”។

leftcenterrightdel
កម្មាភិបាលនៃបញ្ជាការដ្ឋានយោធាស្រុក Que Phong ​ចុះ​ផ្ទះ​នីមួយៗដើម្បី​ផ្សព្វផ្សាយ​ច្បាប់​ដល់​ប្រជាជន​ឃុំ Nam Giai 

ចេញពីភូមិ Cha Lau យើងមកភូមិ Puc នៅមិនឆ្ងាយប៉ុន្មានទេ។ ដើរជាមួយពួកយើងខ្ញុំនៅលើផ្លូវបេតុងរាបស្មើ សង្ខាងមានបង្គោលភ្លើងស្រូបពន្លឺព្រះអាទិត្យជាប់ៗគ្នា លោកស្រី Ngan Thi Phuong  មេភូមិ Puc និយាយថា៖ “កាលពីមុន ផ្លូវទៅភូមិគឺជាផ្លូវដីហុយ  នៅរដូវវស្សាវារអិល ការធ្វើដំណើរពិបាកណាស់។ មានករណីប្រជាជន និងកុមារដួលបាក់ដៃនិងជើងដែលបណ្តាលគ្រោះថ្នាក់ខ្លាំងណាស់។ ដោយទទួលជំនួយពីកងទ័ពដែលមកបំផ្ទុះមីន ដើម្បីបំបែកថ្ម  ជួយស៊ីម៉ងត៍ជាង ៣៥ តោន ដើម្បីសាងសង់ផ្លូវបេតុង បញ្ជាការដ្ឋានយោធាខេត្ត Nghe An ក៏បានបរិច្ចាកអំពូលសូឡាចំនួន ២០ ធ្វើឱ្យការធ្វើដំណើរមានភាពងាយស្រួល និងសុវត្ថិភាពសម្រាប់ប្រជាជនជាង”។

យោងតាមលោកវរសេនីយ៍ទោ Tran Vu Binh ប្រធាននយោបាយបញ្ជាការដ្ឋានយោធាស្រុក Que Phong៖ Nam Giai ជាឃុំព្រំដែនភាគខាងលិចនៃខេត្ត Nghe An ប្រជាជនក្នុងឃុំភាគច្រើនជាជនជាតិថៃ ទំនៀមទម្លាប់ហួសសម័យជាច្រើន ការអភិវឌ្ឍសេដ្ឋកិច្ចយឺត ការដឹកជញ្ជូនជួបការលំបាក អត្រានៃភាពក្រីក្រលើសពី ៦០%។ កាលពីមុន ប្រជាជនភាគច្រើនបានបរបាញ់ ដាំដុះ និងចិញ្ចឹមសត្វនៅកន្លែងតូចៗ និងនៅរាយប៉ាយ។ អនុវត្តចលនាប្រឡងប្រណាំង “កងកម្លាំងប្រដាប់អាវុធខេត្ត Nghe An រួមដៃគ្នាកសាងជនបទថ្មី” ក្នុងឆ្នាំ ២០១២ បញ្ជាការដ្ឋានយោធាខេត្ត Nghe An បានស្ទង់មតិ និងសម្រេចឧបត្ថម្ភឃុំ Nam Giai ។ ចាប់តាំងពីពេលនោះមកអង្គភាពបានដឹកនាំបញ្ជាការដ្ឋានយោធាស្រុក Que Phong និងអង្គភាពពាក់ព័ន្ធរបស់ខ្លួនជួយប្រជាជនសម្អាតបរិស្ថាន ធ្វើផ្លូវជនបទរាប់សិបគីឡូម៉ែត្រ; ទាញបំពង់ទឹក សាងសង់ប្រព័ន្ធភ្លើងបំភ្លឺ ជួសជុលផ្ទះ; កសាង និងជួសជុលសាលារៀន មណ្ឌលសុខភាពឃុំ...

ដោយសារមានជំនួយជាក់ស្តែង និងមានប្រសិទ្ធភាពរបស់កងទ័ពបានជួយឃុំ Nam Giai "ផ្លាស់មុខមាត់រូបរាង" មុខមាត់ជនបទបានរីកចម្រើន ភាគរយគ្រួសារក្រីក្រតាមស្តង់ដារថ្មីបានថយចុះយ៉ាងខ្លាំងពី ៨០% ចុះទៅ ៦០% វិញ។

លោកវរសេនីយ៍ឯក Nguyen Ky Hong ប្រធាននយោបាយបញ្ជាការដ្ឋានយោធាខេត្ត Nghe An បានឲ្យដឹងថា៖ “អនុវត្តកម្មវិធីឧបត្ថម្ភឃុំ Nam Giai កសាងជនបទថ្មី ក្នុងរយៈពេលកន្លងមក បញ្ជាការដ្ឋានយោធាស្រុក Que Phong តែងតែជាកម្លាំងស្នូលរបស់បញ្ជាការដ្ឋានយោធាខេត្ត ក្នុងការអនុវត្តកម្មវិធី។ ក្នុងដំណើរការអនុវត្ត រួមជាមួយនឹងទិសដៅប្រកបដោយប្រសិទ្ធភាពរបស់បញ្ជាការដ្ឋានយោធាខេត្ត បានជាបញ្ជាការដ្ឋានយោធាស្រុក Que Phong បាននិងកំពុងម្ចាស់ការ ច្នៃប្រឌិតក្នុងការតាមដានយ៉ាងជិតស្និទ្ធតាមមូលដ្ឋាន ជួយប្រជាពលរដ្ឋបានទាន់ពេលវេលានូវវិធីសាស្រ្ត និងគំរូរូបភាពល្អ ការងារល្អ រូបភាពនៃកងទ័ពរបស់អ៊ំហូ តាមរយៈរាល់សកម្មភាពសាមញ្ញ ស្មោះស្ម័គ្រ និងមនុស្សធម៌ដែលបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅនៅក្នុងចិត្តរបស់ប្រជាជន៕

បកប្រែដោយ Minh Trung