ថ្នាក់រៀនអក្សរប្រកបដោយមនោសញ្ចេតនានៅភូមិ Hua Pu
កប.អនឡាញ - ជាធម្មតា ម៉ោង ១៩ ពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍រៀងរាល់សប្តាហ៍ ថ្នាក់រៀនអក្សររបស់ប្រជាជននៅភូមិ Hua Pu ឃុំ Pu Nhi ស្រុក Muong Lat (Thanh Hoa) ត្រូវបានបំភ្លឺ។
នៅក្នុងអាកាសត្រជាក់ខ្លាំង សំឡេងអានបានបន្លឺឡើងក្នុងលំហស្ងាត់នៃតំបន់ព្រៃភ្នំ។ បាតដៃទាំងគូដែលធ្លាប់កាន់ចបកាប់ កាន់កាំបិតទៅធ្វើស្រែចំការ ពេលនេះបែទៅកាន់ប៊ិចហាត់សរសេរអក្សរដំបូងក្នុងជីវិត។ គ្រូបង្រៀនថ្នាក់រៀន គឺជាកម្មាភិបាល បុគ្គលិក និងបញ្ញវន្តវ័យក្មេងស្ម័គ្រចិត្តនៃក្រុមផលិតកម្មលេខ៥ អង្គភាពសេដ្ឋកិច្ចការពារជាតិលេខ៥ យោធភូមិភាគទី៤។
    |
 |
កម្មាភិបាល បុគ្គលិក និងបញ្ញវន្តវ័យក្មេងស្ម័គ្រចិត្តនៃអង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ៥ ណែនាំប្រជាជនរៀនអក្សរ |
ដើម្បីឱ្យថ្នាក់រៀនត្រូវបានរក្សាយ៉ាងពេញលេញ កម្មាភិបាល បុគ្គលិក និងបញ្ញវន្តវ័យក្មេងស្ម័គ្រចិត្ត ក្រុមផលិតកម្មលេខ៥ បានជួបការលំបាកក្នុងការឃោសនាផ្សព្វផ្សាយជូនប្រជាជន។ ជារៀងរាល់ថ្ងៃ រួមជាមួយនឹងភារកិច្ចជួយប្រជាពលរដ្ឋអភិវឌ្ឍសេដ្ឋកិច្ច បំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ កម្មាភិបាល បុគ្គលិក និងបញ្ញវន្តវ័យក្មេងស្ម័គ្រចិត្តក៏ចុះទៅដល់ផ្ទះ ទៅវាលស្រែ ដើម្បីផ្សព្វផ្សាយពីសារៈសំខាន់នៃការរៀនអក្សរ។ ក្នុងដំណើរការបង្រៀន កម្មាភិបាល បុគ្គលិក និងបញ្ញវន្តវ័យក្មេងស្ម័គ្រចិត្ត នៃក្រុមផលិតកម្មលេខ៥ ក៏បានចងក្រងមេរៀនដែលជិតស្និទ្ធនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋផងដែរ។
ដើម្បីបង្រៀនអក្សរជូនប្រជាពលរដ្ឋ កម្មាភិបាល បុគ្គលិក និងបញ្ញវន្តវ័យក្មេងស្ម័គ្រចិត្តនៃអង្គភាពសេដ្ឋកិច្ចការពារជាតិលេខ៥ ត្រូវឆ្លងកាត់កំណាត់ផ្លូវដ៏លំបាកពីអង្គភាពទៅភូមិ។ ពីការគាំទ្រពីប្រជាជន នៅឆ្នាំ២០២២ អង្គភាពសេដ្ឋកិច្ចការពារជាតិលេខ៥ បានបើកថ្នាក់រៀនអក្សរចំនួន ៥ ជូនប្រជាជនចំនួន ១៦៥ នាក់នៅតំបន់ព្រៃភ្នំ Muong Lat។ ថ្នាក់រៀនអក្សរនេះ វាមិនត្រឹមតែរួមចំណែកលុបបំបាត់អនក្ខរកម្មជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងបើកអនាគតដ៏ភ្លឺសម្រាប់យុវជនជំនាន់ក្រោយនៅទីនេះផងដែរ ព្រោះគំរូពីម្តាយចាស់ជរាដែលចូលរួមនៅក្នុងថ្នាក់រៀនអក្សរគឺជាកម្លាំងចិត្តសម្រាប់កូនៗធ្វើតាម៕
បកប្រែដោយ Duy Hoan