គោលនយោបាយ និងការអភិវឌ្ឍ
អនុវត្តល្អការងារជនជាតិនៅស្រុក Pac Nam
កប.អនឡាញ - Pac Nam ជាស្រុកមួយនៅតំបន់ភ្នំនៃខេត្ត Bac Kan ដែលមានប្រជាជនជាង ៩៨% ជាជនជាតិភាគតិច។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការងារជនជាតិនៅស្រុក Pac Nam តែងតែបានយកចិត្តទុកដាក់អនុវត្ត ហើយនិងនាំមកនូវលទ្ធផលជាក់ស្តែងជាច្រើន។
កាលពីឆ្នាំ២០២១ ស្រុក Pac Nam បានផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធី និងគោលនយោបាយទាំងឡាយដូចជា៖ កម្មវិធី ១៣៥ ដោយមានទុនវិនិយោគសរុបជាង ៤៥០ លានដុង ដើម្បីអនុវត្តគម្រោងចំនួន ១៤ នៅក្នុងស្រុកទាំងមូល; កម្មវិធីជួយគាំទ្រខ្ចីប្រាក់កម្ចីអនុគ្រោះសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ យោងតាមសេចក្តីសម្រេចចិត្តលេខ 2085/QD-TTg របស់នាយករដ្ឋមន្ត្រី ចុះថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៦ ដោយបានផ្តល់ដល់ជនជាតិភាគតិចចំនួន ១៣៦ គ្រួសារនូវប្រាក់កម្ចីសរុបមានច្រើនជាង ៥.៤ ពាន់លានដុង។ ក្រៅពីនេះ បានអនុវត្តគោលនយោបាយផ្តល់កាសែត និងទស្សនាវដ្ដីមួយចំនួនដល់ជនជាតិភាគតិច និងតំបន់ភ្នំ និងតំបន់ជួបការលំបាកខ្លាំងក្នុងដំណាក់កាល ២០១៩-២០២១ យោងតាមសេចក្តីសម្រេចលេខ 45/QD-TTg ចុះថ្ងៃទី ០៩ ខែមករា ឆ្នាំ២០១៩ របស់នាយករដ្ឋមន្ត្រី បច្ចុប្បន្ននេះ ស្រុក Pac Nam កំពុងផ្តល់កាសែត និងទស្សនាវដ្ដី ចំនួន ១៨ ប្រភេទ ដោយឥតគិតថ្លៃ ជូនមុខសញ្ញាទទួលបានរបបនៅក្នុងមូលដ្ឋាន។
    |
 |
គោលនយោបាយជួយគាំទ្ររបស់បក្ស និងរដ្ឋ បានជួយជនជាតិភាគតិចនៅស្រុក Pac Nam មានជីវភាពរស់នៅមានស្ថិរភាព (រូបថត៖ baobackan.com.vn) |
ដោយសារការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយពោលខាងលើ ការកាត់បន្ថយភាពក្រីក្រនិយាយរួម និងការកាត់បន្ថយភាពក្រីក្រសម្រាប់ជនជាតិភាគតិចនិយាយដោយឡែកនៅក្នុងស្រុក Pac Nam មានការផ្លាស់ប្តូរជាវិជ្ជមានជាច្រើន។ សកម្មភាពវប្បធម៌ និងកីឡាត្រូវបានអនុវត្ត ដោយស្របតាមស្ថានភាពជាក់ស្តែង; រក្សាការបង្រៀន ការរៀន ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់ប្រជាពលករនៅជនបទ ដើម្បីធានាបាននូវផែនការ និងគុណភាព ...
យោងតាមលោកស្រី Hoang Thi Duyen អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Pac Nam បានឲ្យដឹងថា នាពេលខាងមុខ គណៈកម្មាធិការបក្សស្រុក គណៈកម្មាធិការប្រជាជនស្រុក និងស្ថាប័នទាំងឡាយនៃស្រុក Pac Nam បានប្តេជ្ញាបង្កើនការដឹកនាំ ត្រួតពិនិត្យ ជំរុញ និងអនុវត្តប្រកបដោយប្រសិទ្ធភាពលើគម្រោងនីមួយៗ កម្មវិធីនីមួយៗ និងគោលនយោបាយជនជាតិរបស់បក្ស និងរដ្ឋ។ ស្រុកបានកសាងផែនការលម្អិតដែលផ្សាភ្ជាប់នឹងដំណោះស្រាយដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលដៅទាំងឡាយក្នុងកម្មវិធី និងគោលនយោបាយស្តីពីជនជាតិក្នុងតំបន់; ជំរុញការឃោសនា និងផ្សព្វផ្សាយគោលការណ៍របស់បក្ស និងគោលនយោបាយច្បាប់របស់រដ្ឋស្តីពីកិច្ចការជនជាតិ និងគោលនយោបាយស្តីពីជនជាតិ ដើម្បីឱ្យប្រជាជនក្តាប់ជាប់បានទាន់ពេល។ ផ្តោតលើការលើកកំពស់តួនាទីរបស់អ្នកមានប្រជាប្រិយ្យភាពក្នុងការអនុវត្តគោលនយោបាយស្តីពីជនជាតិ។
ការអនុវត្តព្រមៗគ្នានូវដំណោះស្រាយពោលខាងលើ មិនត្រឹមតែនាំយកគោលការណ៍ គោលនយោបាយ និងច្បាប់របស់បក្ស និងរដ្ឋជូនចំពោះជនជាតិភាគតិចប៉ុណ្ណោះទេ ថែមទាំងជាការលើកកំពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជន កសាងមូលដ្ឋានឱ្យកាន់តែសម្បូរធូរធារ និងរឹងមាំទៀតផង ...
បកប្រែដោយ Duy Hoan