បន្ទាប់ពីមកដល់តំបន់នេះ (ឥឡូវនេះជាតំបន់មួយនៃស្រុក Tuy Duc ខេត្ត Dac Nong) កងវរសេនាធំលេខ ៧២០ បានកំណត់បេសកកម្មជារៀងរហូតគឺការពួតដៃជួយអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងតំបន់ លុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ ហើយ​ផ្សាភ្ជាប់ជាមួយការពង្រឹងការការពារជាតិសន្តិសុខ។ កម្មាភិបាល និងបុគ្គលិកគ្រប់ជំនាន់នៃកងវរសេនាធំបានមានការងារជាក់ស្តែងជាច្រើនដើម្បីបំពេញដោយជោគជ័យនូវគ្រប់ភារកិច្ចដែលបានកំណត់ ដូចជាការសម្របសម្រួលយ៉ាងសកម្មជាមួយគណៈកម្មាធិការបក្ស អាជ្ញាធរ និងស្ថាប័ននានានៅមូលដ្ឋាន ព្រមទាំងដាក់បញ្ចូលក្នុងផែនការ និងទិសដៅភារកិច្ចរបស់អង្គភាពនូវកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ស្រុក ជាពិសេសក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍផលិតកម្ម ...

leftcenterrightdel
កម្មករនៃកងវរសេនាធំលេខ ៧២០ ណែនាំបងប្អូនជនជាតិអំពីបច្ចេកទេសចៀរជ័រកៅស៊ូ

រហូតមកទល់បច្ចុប្បន្ននេះ កងវរសេនាធំលេខ ៧២០ បានរៀបចំក្រុមលំនៅដ្ឋានចំនួន ១៥ ដែលភ្ជាប់ជាមួយក្រុមផលិតកម្មចំនួន ៨ និងស្ថាប័ននៃកងវរសេនាធំជួយប្រជាជនបង្កើតចំការកៅស៊ូ កាហ្វេ ម្រេច និងស្វាយចន្ទី រាប់រយហិកតា...  ជួយ​សាងសង់សាលាបឋមសិក្សា ១ ខ្នង សាលាមត្តេយ្យ ២ ខ្នង និងផ្ទះសំរាប់គ្រូបង្រៀន ២ ខ្នង ជួយ​ពង្រឹង និងកែលម្អគិលានដ្ឋានយោធាស៊ីវិល ដែលមានគ្រែចំនួន ១៥ គ្រែ ជារៀង​រាល់​ឆ្នាំ​ជួយពិនិត្យសុខភាព និងព្យាបាលជំងឺឲ្យមនុស្សរាប់ពាន់នាក់ ព្រមទាំង​​ជួយធ្វើផ្លូវបេតុងប្រវែង ៣០ គីឡូម៉ែត្រនៅតាមកន្លែងលំនៅដ្ឋាននានាក្នុងតំបន់គម្រោងផងដែរ។

តាមរយៈការស្វែងយល់ យើងដឹងថា ថ្វីត្បិតតែអង្គភាព​ឈរជើងនៅតំបន់ឆ្ងាយដាច់ស្រយាល ជួប​លំបាកខ្លាំង ហើយ​និង​ស្ថានភាពការងារ និងការរស់នៅរបស់កម្មាភិបាល និងនិយោជិតនៅតែមានភាពខ្វះខាតជាច្រើនក៏ដោយ ក៏ប៉ុន្តែគណៈកម្មាធិការបក្ស មេបញ្ជាការកងវរសេនាធំលេខ ៧២០ តែងតែលើកទឹកចិត្តដល់អង្គភាពទាំងមូលឱ្យខិតខំប្រឹងប្រែង ផ្តល់អាទិភាពដល់ការជួយបងប្អូនជនជាតិភាគតិចអភិវឌ្ឍសេដ្ឋកិច្ច លុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ។ បច្ចុប្បន្ន កងវរសេនាធំបានបង្កលក្ខណៈងាយស្រួលដល់បុគ្គលិកជាង ១,២០០ នាក់ ដែលជាកម្មកររបស់អង្គភាព និងជនជាតិភាគតិចនៅក្នុងតំបន់គម្រោងសេដ្ឋកិច្ច-ការពារជាតិឲ្យមានការងារធ្វើប្រកបដោយស្ថិរភាព។ ការរស់នៅរបស់កម្មករត្រូវបានលើកកំពស់គួរឱ្យកត់ សម្គាល់ ប្រាក់ចំណូលជាមធ្យមរបស់គ្រួសារជាច្រើនសម្រេចបាន ១២០ លានដុងក្នុងមួយឆ្នាំ គ្រួសារខ្លះមានប្រាក់ចំណូល ៣០០ លានដុងក្នុង១ឆ្នាំ មានគ្រួសារជាច្រើនសាងសង់បានផ្ទះមាំទាំស្អាតៗ  និងគ្រួសារខ្លះទិញបានឡានហើយ។

ក្នុងរយៈពេល ២០ ឆ្នាំកន្លងមក រួមជាមួយការខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការបក្ស អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនមូលដ្ឋាន កម្មាភិបាល យុទ្ធជន និងនិយោជិកនៃកងវរសេនាធំលេខ ៧២០ បានជួយតំបន់ Tuy Duc និង Dak R’lap ឱ្យមានការរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ រួមចំណែកក្នុងការពង្រីកប្រពៃណីដ៏រុងរឿងរបស់អង្គភាពទ័ពលេខ ១៦ និងធ្វើឱ្យស្រស់ស្អាតនូវរូបភាពកងទ័ពរបស់លោកអ៊ំហូនៅក្នុងដួងចិត្តរបស់ប្រជាជន៕

បកប្រែដោយ Duy Hoan