តាមរយៈការស្វែងយល់ពីស្ថានភាពនៅថ្នាក់មូលដ្ឋាន យើងខ្ញុំបានដឹងពាក្យនិយាយថ្មីៗមួយនោះគឺ “កម្មាភិបាលនៅលើដើមឈើ”។ ឃ្លាដែលជនរួមជាតិភាគតិចប្រើសំដៅលើកម្មាភិបាលខ្លះដែលធ្វើការងារឃោសនាតាមផ្នត់គំនិតបែបតែម្ខាង ត្រួសៗ ដោយមានខ្លឹមសារប្រហាក់ប្រហែលគ្នា គ្មានការទាក់ទាញចំណាប់អារម្មណ៍ទេ។ របៀបឃោសនាបែបនោះ បានធ្វើឱ្យគោលការណ៍ និងមាគ៌ាជាច្រើនរបស់បក្សមិនអាចទៅដល់ប្រជាជន ថែមទាំងគោលនយោបាយថ្មីដែលផ្តល់អាទិភាពដល់ជនជាតិភាគតិចមិនត្រូវបានពន្យល់ឱ្យបានច្បាស់លាស់ និងហ្មត់ចត់ទេ ដូច្នេះធ្វើឱ្យជនរួមជាតិភាគតិចមានក្តីកង្វល់  និងព្រួយបារម្ភ សូម្បីតែមិនទាន់ពេញចិត្តទៀតផង ...

leftcenterrightdel
រូបជាឧទាហរណ៍

តំបន់ខ្ពង់រាប Tay Nguyen មានក្រុមជនជាតិចំនួន ៥៤ រស់នៅជាមួយគ្នាដោយមានប្រជាជនជាង ៥.៧ លាននាក់ ក្នុងនោះជនជាតិភាគតិចមានចំនួន ៣៣%។ គ្រប់សហគមន៍ជនជាតិភាគតិចនៅតំបន់ Tay Nguyen ភាគច្រើនរស់នៅក្នុងតំបន់ឆ្ងាយដាច់ស្រយាល ដែលមានស្ថានភាពសេដ្ឋកិច្ចសង្គមជួបការលំបាកជាច្រើន... មានផ្នែកជនជាតិភាគតិចមួយនៅតែមានផ្នត់គំនិតពឹងពាក់ ពឹងផ្អែក ដោយមិនខំប្រឹងប្រែងធ្វើការរកស៊ីនៅឡើយ។ នៅពេលដែលចំណេះដឹង និងការយល់ដឹងមិនទាន់ច្រើន ថែមទាំងជីវភាពរស់នៅជួបការលំបាក ក្រីក្រ តែមិនទាន់ទទួលបានជំនួយឧបត្ថម្ភពីអាជ្ញាធរគ្រប់ជាន់ថ្នាក់ទេនោះ គ្រានោះពួកកម្លាំងអមិត្ត ពួកប្រតិកិរិយានឹងឆ្លៀតពេលឃោសនាព័ត៌មានមិនពិត ទុច្ចរិត ដើម្បី“ វាយប្រហារដោយផ្ទាល់” ទៅ “ក្រពះ” របស់ជនរួមជាតិភាគតិច ធ្វើឱ្យពួកគាត់ងាយស្តាប់ និងធ្វើតាមពួកអាក្រក់នោះក៏ជាការងាយយល់ដែរ…

និយាយជាមួយកម្មាភិបាលនៃគណៈកម្មការឃោសនា ខេត្ត Gia Lai យើងខ្ញុំបានដឹងបន្ថែមថា ពាក្យថ្មីៗមួយនោះគឺ“កម្មាភិបាលនៅលើដើមឈើ”។ មូលហេតុដែលជនរួមជាតិភាគតិចហៅថា “កម្មាភិបាលនៅលើដើមឈើ” គឺដោយសារពួកគេសំដៅលើកម្មាភិបាលថ្នាក់មូលដ្ឋានមួយចំនួនដែលធ្វើការងារឃោសនា និងអប់រំមហាជនតាមរយៈឧបករណ៍បំពងសម្លេង ដែលត្រូវបានព្យួរនៅលើដើមឈើខ្ពស់ៗ បង្គោលភ្លើង នៅតាមភូមិនិមួយៗ។ តាមពិតទៅនេះគឺជាវិធីសាស្រ្តឃោសនាពេញនិយម មួយនៅថ្នាក់មូលដ្ឋាននៅទូទាំងប្រទេស។

ទោះយ៉ាងណាក៏ដោយ ហេតុអ្វីបានជាជនជាតិភាគតិចនៅតំបន់ Tay Nguyen ហៅថា“កម្មាភិបាលនៅលើដើមឈើ”? តាមអ្វីៗដែលបានពន្យល់ដោយកម្មាភិបាលមូលដ្ឋានមួយចំនួននោះគឺ ពាក្យនេះបង្ហាញពីការមិនពេញចិត្តរបស់ប្រជាពលរដ្ឋអំពីស្ថានភាពដែលកម្មាភិបាលធ្វើការងារឃោសនាតាមបែបតែម្ខាង ត្រួសៗ មិនសូវមានខ្លឹមសារគួរឱ្យចាប់អារម្មណ៍។ របៀបឃោសនាបែបនេះគឺមិនជួបជុំ ទាក់ទង និងពិភាក្សាផ្ទាល់ជាមួយប្រជាពលរដ្ឋដើម្បីស្តាប់ពីអ្វីៗដែលពួកគេចង់និយាយ ចង់លើកឡើងពីបញ្ហានានាទេ? ម៉្យាងវិញទៀតកម្មាភិបាលឃោសនាភាគច្រើនជាជាជនជាតិ Kinh មិនសូវចេះស្ទាត់ភាសាជនជាតិភាគតិចទេ ដូច្នេះបានជាការឃោសនាជាទូទៅគឺតាមរយៈឧបករណ៍បំពងសម្លេងមិនសូវទទួលបានប្រសិទ្ធភាពប៉ុន្មានទេ។ ដូច្នេះជនជាតិភាគតិចភាគច្រើននឹងមិនយល់ ហើយសូម្បីតែយល់វាក៏យល់មិនពេញលេញទេ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការអនុវត្តគោលនយោបាយបែងចែកដីធ្លី ដីព្រៃដល់សហគមន៍ជនជាតិភាគតិចបានបង្កឱ្យមានជម្លោះ និងការមិនយល់ស្រប់គ្នាជាច្រើនរវាងប្រជាជនក្នុងមូលដ្ឋាន និងកម្មាភិបាលថ្នាក់មូលដ្ឋាន រវាងប្រជាជន និងអាជីវកម្ម សហករណ៍ ... ប៉ុន្តែមិនត្រូវបានដោះស្រាយឱ្យបានចប់សព្វគ្រប់ បានជាបង្កើតជាចំណុចក្តៅនៅក្នុងសហគមន៍។ 

ការគោរពថែរក្សា និងលើកតម្កើងតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិចនៅតំបន់ Tay Nguyen នៅតែមានកម្រិតជាក់លាក់ ទាំងការយល់ដឹង និងសកម្មភាពរបស់កម្មាភិបាល និងសមាជិកបក្ស។ ហើយដោយសារតែភាពអសកម្មទាំងនោះរបស់កម្មាភិបាល រួមជាមួយផលប៉ះពាល់នៃយន្តការទីផ្សារដែលបានធ្វើឱ្យភូមិឃុំៗរលាយសាបសូន្យនូវអត្តសញ្ញាណវប្បធម៌ដ៏ពិសេសពិសាលរបស់ខ្លួនជាបណ្តើរៗ ហើយប្រការនេះបានប៉ះពាល់យ៉ាងខ្លាំងដល់ការកសាងផែនសាមគ្គីភាពរបស់ជនជាតិភាគតិចនៅតំបន់ Tay Nguyen។

ការពិតមួយទៀតដែលត្រូវទទួលស្គាល់ គឺការគ្រប់គ្រង និងការប្រើប្រាស់ផ្ទះវប្បធម៌សហគមន៍នៅកន្លែងជាច្រើននៅតំបន់ Tay Nguyen គឺមិនសូវមានប្រសិទ្ធភាព។ ខេត្ត  Dac Nong មានផ្ទះវប្បធម៌សហគមន៍ចំនួន ១៣៣ ខ្នងនៅក្នុងភូមិៗ ប៉ុន្តែមានផ្ទះវប្បធម៌រហូតដល់ ៧០/១៣៣ (ស្មើនឹង ៥២,៦៣%) ខ្នងដែលត្រូវបានចុះទ្រុឌទ្រម និងរងការខូចខាត។ ដូចគ្នានេះដែរ ខេត្ត Dac Lac បច្ចុប្បន្នបានសាងសង់ផ្ទះវប្បធម៌សហគមន៍ថ្មីជាង ៥៧០ ខ្នង នៅក្នុងភូមិចំនួន ៦០៥ ប៉ុន្តែផ្ទះវប្បធម៌សហគមន៍ជិត ៦០% នៅក្នុងភូមិរបស់ជនជាតិភាគតិចបានដំណើរការនៅក្នុងកម្រិតជាមធ្យម ឬ ខ្សោយ។

ពន្យល់ពីមូលហេតុដែលនាំឱ្យផ្ទះវប្បធម៌សហគមន៍គ្មានប្រសិទ្ធភាពនាពេលបច្ចុប្បន្ននេះគឺថា៖ ផ្ទះវប្បធម៌ សហគមន៍នៅតាមភូមិៗនោះ ត្រូវបានសាងសង់ដ៏ធំ ដ៏ស្អាតដោយរដ្ឋក៏ពិតមែនក្តី ប៉ុន្តែវាមិនស័ក្តិសមទៅនឹងទំនៀមទម្លាប់ របស់ជនជាតិភាគតិចទេ។

ជាការពិតណាស់ ផ្ទះវប្បធម៌សហគមន៍ភាគច្រើននៅតំបន់ Tay Nguyen ត្រូវបានវិនិយោគ និងសាងសង់យ៉ាងធំស្អាតក្តី ប៉ុន្តែខ្វះនូវបទកំណត់ និងឧបករណ៍ប្រើប្រាស់... ដូច្នេះដំណើរការរបស់វាមិនសូវមានប្រសិទ្ធភាពប៉ុន្មានទេ ហើយនាំឱ្យឆាប់ខូចខាតយ៉ាងធ្ងន់ធ្ងរថែមទៀត៕

បកប្រែដោយ Minh Trung