លោក Siu Sek ជាកម្មករនៃក្រុមហ៊ុនអគ្គីសនី Phu Thien (ក្រុមហ៊ុនអគ្គីសនីខេត្ត Gia Lai) និងជាអ្នកភូមិ So Ma Luong។ ក្រៅពីការគ្រប់គ្រងចរន្ដអគ្គីសនីនៅក្រុមហ៊ុន លោក Siu Sek ក៏បានជួយអ្នកភូមិយ៉ាងសកម្មដែរ។

កាលពីមុន សេដ្ឋកិច្ចរបស់ភូមិ So Ma Luong ពឹងផ្អែកជាចម្បងលើការដាំដំឡូងមី អំពៅនិងស្រូវនៅស្រែចំការ ហើយអ្នកភូមិជាច្រើននៅខ្វះស្បៀងអាហារនិងសំលៀកបំពាក់។ នៅឆ្នាំ ២០១០ ប្រព័ន្ធប្រឡាយស្រោចស្រព Ayun Ha ត្រូវបានសម្រេចដោយបង្ហូរទឹកទៅដល់ភូមិ។ ដោយមើលឃើញពីគុណសម្បត្តិនោះ លោក Siu Sek បានកៀងគរនិងណែនាំប្រជាជនដាំស្រូវសើម។ ស្រូវសើមមានផលិតភាពខ្ពស់ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃ។ គ្រួសារជាច្រើនអាចទិញបានទូរទស្សន៍ ទូរទឹកកក់ ម៉ូតូ និងឧបករណ៍សម្រាប់ផលិតកសិកម្ម។ ចំពោះបណ្តាក្រុមគ្រួសារដែលជួបការលំបាក លោក Siu Sek និងអាជ្ញាធរដែនដីបានកៀងគរធនធានសង្គម សប្បុរសជនដើម្បីជួយឧបត្ថម្ភគ្រាប់ពូជ ដើមទុន សាងសង់និងជួសជុលផ្ទះ។ល។

leftcenterrightdel
លោក Siu Sek (ខាងស្តាំដៃ) ជាមួយលោកព្រឹទ្ធាចារ្យភូមិ Siu Ven

ផ្ទះអ្នកណាដែលមានខ្សែអគ្គីសនី ដែលមិនមានសុវត្ថិភាពសុទ្ធតែទទួលបានជំនួយពីគាត់។  មិនត្រឹមតែជួយប្រជាជននោះទេ ថែមទាំងគាត់បានឃោសនានិងកៀងគរប្រជាជនកុំអោយរក្សាទុក ទិញលក់ ដឹកជញ្ជូន និងប្រើប្រាស់គ្រឿងញៀននិងកាំភ្លើងធ្វើដោយខ្លួន; មិនចូលរួមប្រព្រឹត្តអំពើអាក្រក់ក្នុងសង្គម។ល។ លោក Siu Sek ក៏បានលើកទឹកចិត្តយុវជននៅក្នុងភូមិចុះឈ្មោះចូលកងទ័ពផងដែរ។ លោកព្រឹទ្ធាចារ្យភូមិ Siu Ven បានចែករំលែកថា៖ “លោក Siu Sek ជាមនុស្សដែលមានចំណេះដឹង និងគួរឲ្យទុកចិត្តសម្រាប់អ្នកភូមិ ដូច្នេះគាត់បានចូលរួមសម្រុះសម្រួលជម្លោះជាច្រើននៅក្នុងភូមិ និងនាំមកនូវសុភមង្គលជូនគ្រួសារជាច្រើន។ យុវជននៅក្នុងភូមិយកលោក Siu Sek ជាគំរូមួយដើម្បីខិតខំប្រឹងប្រែង”។

លោក Nguyen Van Phien អគ្គនាយករងក្រុមហ៊ុនអគ្គីសនី Phu Thien បានមានប្រសាសន៍ថា៖ “លោក Siu Sek គឺជាកម្មកររបស់អង្គភាពនេះតាំងពីឆ្នាំ ២០០៩ មកម្ល៉េះ។ គាត់មានជំនាញនិងវិន័យខ្ពស់។ លើសពីនេះទៅទៀត គាត់តែងតែរួសរាយរាក់ទាក់ក្នុងការជួយអ្នកដទៃ និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពកីឡា វប្បធម៌ និងសិល្បៈ។ គាត់ត្រូវបានទទួលប័ណ្ណសរសើរពីប្រធានគណៈកម្មាធិការប្រជាជនខេត្ត Gia Lai ដោយសារមានស្នាដៃដ៏ល្អក្នុងការអនុវត្តកិច្ចការជនជាតិ និងគោលនយោបាយជនជាតិនៅក្នុងមូលដ្ឋាន”៕

បកប្រែដោយ Huyen Trang