ព្រឹទ្ធាចារ្យភូមិ Luong Minh Hong នៅភូមិ Muong Piet ឃុំ Thong Thu ធ្លាប់បានប្រារព្ធទិវាបុណ្យឯករាជ្យជាតិក្នុងរយៈពេលជាច្រើនឆ្នាំ ប៉ុន្តែកាលពីពីរឆ្នាំមុន លោកបានរៀបចំស្ពកបាយតូចៗ ដើម្បីរំលឹកដល់កូនចៅនឹករលឹកដល់ទិវាបុណ្យដ៏សំខាន់របស់ប្រទេសជាតិ។ លោក Luong Minh Hong ក៏បានស្នើឱ្យកូនចៅរបស់គាត់កុំទៅសួរសុខទុក្ខសាច់ញាតិ និងមិត្តភក្តិនៅក្នុងភូមិនិគម ដើម្បីគោរពយ៉ាងតឹងរឹងនូវបទប្បញ្ញត្តិស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

leftcenterrightdel
ព្យួរទង់ជាតិ (រូបថតឧទាហរណ៍៖ baodantoc.vn)

លោក Lo Van Bao មេភូមិ Muong Piet បានឲ្យដឹងថា៖ “ភូមិទាំងមូលមានជនរួមជាតិថៃចំនួន ១៨៥ គ្រួសារ។ នៅពេលដែលគ្មានការរីករាលដាលនៃជំងឺរាតត្បាត Covid-19 អ្នកភូមិបានប្រារព្ធទិវាបុណ្យឯករាជ្យជាតិដោយមានសកម្មភាពជាច្រើន។ ក្រៅពីអ្នកភូមិ Muong Piet បងប្អូនជនជាតិមកពីភូមិផ្សេងទៀតក៏ត្រូវបានអញ្ជើញឱ្យចូលរួមទទួលអំណរទិវាបុណ្យឯករាជ្យជាតិផងដែរ។ ឆ្នាំនេះ ដោយសារការអនុវត្តយ៉ាងតឹងរឹងនូវបទប្បញ្ញត្តិស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ប្រជាជនត្រូវបានណែនាំមិនឱ្យរៀបចំសកម្មភាពប្រមូលផ្តុំជួបជុំមនុស្សជាច្រើន”។

បច្ចុប្បន្ននេះ ឃុំ Thong Thu មានភូមិចំនួន ៨ ដែលភាគច្រើនជាជនរួមជាតិថៃ ក្នុងនោះភូមិ Muong Piet និង Muong Phu ជាភូមិពីរដែលជាប់ព្រំដែនជាមួយប្រទេសឡាវ។ ប្រឈមមុខនឹងការវិវឌ្ឍដ៏ស្មុគស្មាញនៃជំងឺរាតត្បាត Covid-19 ដើម្បីម្ចាស់ការបង្ការ ប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ប៉ុស្តិ៍ការពារព្រំដែន Thong Thu (បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Nghe An) បានបញ្ជូនកម្លាំង សម្របសម្រួលជាមួយអាជ្ញាធរដែនដី ព្រឹទ្ធាចារ្យភូមិ  និងមេភូមិ ដើម្បីណែនាំឱ្យប្រជាជនអនុវត្តការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត និងជួយឲ្យប្រជាជនរិលទៅរកជីវភាពរស់នៅធម្មតាឡើងវិញ៕

បកប្រែដោយ Huyen Trang