ក្នុងស្ថានភាពពោរពេញទៅដោយគ្រោះថ្នាក់ និងការលំបាក "ផ្កាកុលាបចិត្តដែកថែប" បានលះបង់ជាប្រចាំដើម្បីរួមចំណែកដល់ជ័យជំនះចំពោះរោគរាតត្បាត និងនាំមកនូវភាពសុខសានដល់ប្រជាជន និងប្រទេសជាតិ។ ថ្នាក់ដឹកនាំខេត្ត Hai Duong បានឲ្យដឹងថា នៅថ្ងៃទី ៨ ខែមីនា ខេត្ដបានផ្តល់អាទិភាពដល់ការចាក់វ៉ាក់សាំងការពារ Covid-19 សម្រាប់បុគ្គលិកសុខាភិបាលនារីដែលទទួលបន្ទុកផ្នែកបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

ក្នុងឱកាសទិវានារីអន្តរជាតិ ៨ មីនា កាសែតកងទ័ពប្រជាជនសូមបង្ហាញរូបភាពមួយចំនួនអំពី “បណ្តាផ្កាកុលាបចិត្តដែកថែប” - ផ្កាស្រស់ស្អាតនៅក្នុងតំបន់ ដែលមានការរីករាលដាលនៃជំងឺរាតត្បាតដូចខាងក្រោម៖

leftcenterrightdel
អនុសេនីយ៍ទោ Phan Thanh Ha អ្នកយកព័ត៌មាននៃកាសែតកងទ័ពប្រជាជន (ខាងឆ្វេង) សម្ភាសពលរដ្ឋនៅតំបន់ដាក់ឲ្យនៅដាច់ដោយឡែកពីគេដែលឆ្លុះបញ្ចាំងអំពីសកម្មភាពនៅតំបន់ដែលមានការរីករាលដាលនៃជំងឺរាតត្បាត
leftcenterrightdel
និស្សិតស្រីស្ម័គ្រចិត្តនៃសាកលវិទ្យាល័យបច្ចេកទេសវេជ្ជសាស្ត្រ Hai Duong មុនពេលយកសំណាកទៅធ្វើតេស្តរកវីរុស Covid-19 សម្រាប់ប្រជាជន
leftcenterrightdel
អ្នកស្ម័គ្រចិត្តជាស្ត្រីចូលរួមក្នុងការគ្រប់គ្រង ការការពារជំងឺរាតត្បាតនៅទីក្រុង Hai Duong និងណែនាំប្រជាជនឱ្យអនុវត្តវិធានការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត
leftcenterrightdel
វេជ្ជបណ្ឌិត Hoang Thi Thu ព្យាបាលអ្នកជំងឺ Covid-19 រាប់រយនាក់នៅកងពេទ្យលេខ ១
leftcenterrightdel
វេជ្ជបណ្ឌិត Nguyen Thi Dung (អង្គុយខាងឆ្វេង) ពិនិត្យសុខភាពអ្នកជម្ងឺ Covid-19 នៅកងពេទ្យលេខ ១

បកប្រែដោយ Huyen Trang