គម្រោងនេះមានគោលបំណងបង្កើត​កិច្ចខិតខំប្រឹងប្រែងមួយ​ពហុជំនាញ និងទូលំទូលាយដើម្បីជួយប្រព័ន្ធសុខាភិបាល​អាចព្យាករណ៍ទុកជាមុន​ ហើយ​បង្ការ ​និងឆ្លើយតបទៅនឹងបញ្ហាសុខាភិបាលផ្សេងៗដែលពិភពលោកកំពុងប្រឈម។

leftcenterrightdel
ក្រុមស្រាវជ្រាវ និងអនុវត្តគម្រោងនៅវៀតណាម ថតរូបជាអនុស្សាវរីយ៍ជាមួយឯកអគ្គរដ្ឋទូតអង់គ្លេស និងឯកអគ្គរដ្ឋទូតស៊ុយអែត (រូបថត៖ ស្ថានទូតអង់គ្លេសប្រចាំវៀតណាម)

ដំណាក់កាលសាកល្បងដែលមានរយៈពេលរហូតដល់ខែមករា ឆ្នាំ២០២១ នឹងត្រូវអនុវត្តនៅក្នុងប្រទេសចំនួន ៨ ដែលក្នុងនោះ វៀតណាមជាប្រទេសអាស៊ីតែមួយគត់ ដោយសារមានបទពិសោធន៍ និងជំនាញវេជ្ជសាស្រ្តពិសេស រួមទាំងការការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ប្រកបដោយប្រសិទ្ធភាព។ ក្រុមស្រាវជ្រាវនៅប្រទេសវៀតណាមនឹងអនុវត្តក្របខ័ណ្ឌថ្មីមួយដែលបង្កើតឡើងដោយ LSE ដើម្បីធ្វើការស្ទង់មតិយ៉ាងរហ័សស្តីពីនិរន្តរភាព និងភាពធន់នៃប្រព័ន្ធសុខាភិបាលក្នុងប្រទេសដោយកំណត់នូវដំណោះស្រាយជាក់ស្តែងដើម្បីលើកស្ទួយទិដ្ឋភាពទាំងនេះដើម្បីផលប្រយោជន៍របស់ប្រជាជនវៀតណាម។ យោងតាមឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំវៀតណាម លោក Gareth Ward ឲ្យដឹង​ថា ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍នឹងជួយអង់គ្លេស និងវៀតណាមពង្រឹងប្រព័ន្ធសុខាភិបាលនៃប្រទេសនីមួយៗ និងត្រៀមរៀបចំឱ្យបានល្អសម្រាប់វិបត្តិសុខាភិបាលដែលអាចនឹងកើតឡើងនាពេលអនាគត៕

បកប្រែដោយ Huyen Trang