ការទប់ទល់ដោយជោគជ័យនឹងជំងឺ Covid-19

កាសែត The New York Times បានឲ្យដឹងថា បន្ទាប់ពីប្រទេសចិនប្រកាសករណីដំបូងនៃជំងឺ Covid-19 វៀតណាមបានធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីទប់ទល់នឹងការរីករាលដាលរបស់វីរុស SARS-CoV-2 ក្នុងស្មារតី “ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដូចជាការប្រយុទ្ធប្រឆាំងនឹងសត្រូវ”។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលវៀតណាមក៏បានប្រើប្រព័ន្ធផ្សព្វផ្សាយ ជូនសារ ប៉ាណូឃោសនា កម្មវិធីនៅលើស្មាតហ្វូន ជាដើម ដើម្បីណែនាំ​ប្រជាជនអំពីជំងឺរាតត្បាត ក៏ដូចជាតាមដាន និងស្វែងរកករណីឆ្លង។

យោងតាមកាសែតឈានមុខគេនៅអាមេរិកនេះ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំង៤ ដែលមានអត្រាមរណភាពដោយជំងឺ Covid-19 ទាបបំផុតនៅលើពិភពលោក។ ការតម្លាភាពព័ត៌មាន ការខិតខំប្រឹងប្រែង ការសហការរវាងរដ្ឋាភិបាលនិងប្រជាជនបានជួយវៀតណាមកាត់បន្ថយចំនួនអ្នកឆ្លង ទោះបី ជំងឺ Covid-19 បានផ្ទុះឡើងម្តងទៀតជាមួយការវិវត្តដែលស្មុគស្មាញជាងការផ្ទុះឡើងលើកដំបូងក៏ដោយ។

leftcenterrightdel
រូបថតឧទាហរណ៍ (Reuters)

សមិទ្ធិផលនៃសេដ្ឋកិច្ច

បន្ទាប់ពីសង្គ្រាមលោកលើកទី ២ សេដ្ឋកិច្ចរបស់ជប៉ុន កូរ៉េខាងត្បូង និងប្រទេសចិននាពេលថ្មីៗនេះ បានបើកទ្វារយ៉ាងសកម្មដើម្បីទទួលការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ហើយក្លាយជា “អ្នកមាន” ក្នុងផលិតកម្មនិងការនាំចេញ។ អ្នកជំនាញសេដ្ឋកិច្ចហៅប្រទេសទាំងនេះជា “អព្ភូតហេតុរបស់អាស៊ី”។ កាសែត The New York Times បានចាត់ទុកថា វៀតណាមក៏កំពុងអភិវឌ្ឍដូចជាប្រទេសទាំងនេះដែរ ប៉ុន្តែក្នុងដំណាក់កាលថ្មី។ នៅក្នុងឆ្នាំ ២០១០ នៅពេលដែលទំហំពាណិជ្ជកម្មពិភពលោកបានធ្លាក់ចុះ ការនាំចេញរបស់វៀតណាមនៅតែកើនឡើង ១៦% ជារៀងរាល់ឆ្នាំ ហើយស្ថិតក្នុងចំណោមប្រទេសមានកំណើនលឿនបំផុតនៅលើពិភពលោក។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក  ការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ទៅក្នុងប្រទេសវៀតណាមទទួលបានជាង ៦% នៃ GDP ក្នុងនោះ FDI ភាគច្រើនមកពីប្រទេសជប៉ុននិងកូរ៉េខាងត្បូង។ កាសែត The New York Times សង្កត់ធ្ងន់ថា “អព្ភូតហេតុ” ចាស់កំពុងជួយគាំទ្រ “អព្ភូតហេតុ”ថ្មី។

យោងតាមកាសែត The New York Times បានឲ្យដឹងថា វៀតណាមនៅតែជម្រុញដោយជោគជ័យនូវពាណិជ្ជកម្មពហុភាគី និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន១០ រួមមានកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូរអន្តរប៉ាស៊ីហ្វិក (CPTPP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) រវាងវៀតណាមនិងសហភាពអឺរ៉ុប ហើយបង្ហាញការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងពង្រឹងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់និងអន្តរជាតិ។

ក្នុងបរិបទនៃជំងឺ Covid-19  “បង្កើតពពកខ្មៅងងិត” ដែលគ្របដណ្តប់លើសេដ្ឋកិច្ចពិភពលោកក្នុងរយៈពេលយូរអង្វែងថែមទៀត ប្រទេសវៀតណាមត្រូវបានគេចាត់ទុកថា កំពុងអនុវត្ត “គោលដៅពីរដើរទន្ទឹមគ្នា” ប្រកបដោយប្រសិទ្ធភាព ទាំងប្រយុទ្ធប្រឆាំងប្រកបដោយប្រសិទ្ធភាពនឹងជំងឺ Covid-19 និងផ្តោតលើការស្តារនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ កាសែត The New York Times ចាត់ទុកថា ការគ្រប់គ្រងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព បានជួយឲ្យវៀតណាមស្តារសកម្មភាពសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័ស ហើយនៅឆ្នាំនេះ ប្រទេសវៀតណាមនឹងក្លាយជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅលើពិភពលោក។ ខណៈពេលដែលប្រទេសជាច្រើនកំពុងមានវិបត្តិសេដ្ឋកិច្ចនោះ វៀតណាមត្រូវបានគេព្យាករណ៍ថា កំណើនសេដ្ឋកិច្ចវៀតណាមនឹងកើនឡើងដល់ ៣%៕

បកប្រែដោយ Thuy Anh