ទស្សនាវដ្តី Counter Punch របស់អាមេរិកបានចុះផ្សាយអត្ថបទមួយដែលវិភាគអំពីជោគជ័យរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19។ យោងតាមអត្ថបទមួយនេះ វៀតណាមបានការពារការរីករាលដាលនៃជំងឺរាតត្បាត Covid-19 យ៉ាងឆាប់រហ័ស និងដាច់ខាតដោយបិទព្រំដែនផ្អាកជាបណ្តោះអាសន្ននូវការហោះហើរពីប្រទេសវៀតណាមទៅកាន់ប្រទេសដទៃទៀត ផ្អាកការពន្យារទិដ្ឋាការសម្រាប់ជនបរទេស តាមដានប្រភពជំងឺ និងរក្សាគម្លាតសង្គមក្នុងរយៈពេលដ៏ខ្លី។ ទោះយ៉ាងណា សកម្មភាពរបស់រដ្ឋាភិបាលនឹងមិនមានប្រសិទ្ធិភាពបើគ្មានការសម្របសម្រួលរបស់ប្រជាជនទេ។

leftcenterrightdel
ប្រទេសវៀតណាមបានអនុវត្តយ៉ាងតឹងរឹងនូវសកម្មភាពត្រួតពិនិត្យផ្នែកវេជ្ជសាស្រ្ត និងការដាក់មនុស្សមកពីតំបន់មានការរីករាលដាលនៃជំងឺរាតត្បាត Covid-19 ឲ្យនៅដាច់ដោយឡែកពីគេ

ជាមួយគ្នានេះ កាសែតទិដ្ឋភាពរួម Frankfurt របស់ប្រទេសអាល្លឺម៉ង់បានចុះផ្សាយអត្ថបទមួយដែលវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពរបស់វៀតណាមក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19។ កាសែតមួយនេះបានលើកឡើងថា គប្បីចាត់ទុកប្រទេសវៀតណាមជាគំរូមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19។ ខណៈពេលដែលប្រទេសអាល្លឺម៉ង់មានអ្នកស្លាប់ជិត ១០,០០០ នាក់ដោយសារជំងឺនេះ ប្រទេសវៀតណាមជាប្រទេសមានប្រជាជនច្រើន ជាមួយចំនួនប្រជាជនប្រមាណ ១០០ លាននាក់នោះ មកទល់បច្ចុប្បននេះ មានតែអ្នកស្លាប់ចំនួន ៣៥ នាក់ប៉ុណ្ណោះ។ កាសែត ដដែលនេះបានចាត់ទុកថា វៀតណាមធ្វើបានល្អក្នុងការបិទព្រំដែនរបស់ខ្លួន និងចាត់វិធានការរក្សាគម្លាតសង្គម។ រីឯសារព័ត៌មាន ABC របស់អូស្រ្តាលី បានបញ្ជាក់ថា តាំងពីដើមរៀងមក រដ្ឋាភិបាលវៀតណាមបានចាត់វិធានការយ៉ាងឆាប់រហ័ស និងខ្លាំងក្លាក្នុងបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ដើម្បីការពារប្រជាជន។ ហេតុដូច្នេះ វៀតណាមបានកាត់បន្ថយករណីឆ្លងជំងឺក្នុងសហគមន៍ និងគ្រប់គ្រងករណីឆ្លងជំងឺ Covid-19 ពីក្រៅប្រទេសចូលប្រទេសវៀតណាម។

កាសែត Asia Times របស់ចិន ដែលមានទីស្នាក់ការនៅហុងកុង  បានលើកឡើងថា វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលសម្រេចបានជោគជ័យបំផុតនៅលើពិភពលោកក្នុងការគ្រប់គ្រងជំងឺរាតត្បាត Covid-19។ សមិទ្ធិផលនេះអាស្រ័យដោយការបិទតំបន់ដែលផ្ទុះឡើងជំងឺរាតត្បាតដ៏មានប្រសិទ្ធិភាព ដោយគោរពយ៉ាងតឹងរឹងនូវបទប្បញ្ញត្តិស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងនឹងការរាតត្បាត ព្រមទាំង តាមដានយ៉ាងសកម្មនូវប្រភពនៃការឆ្លង និងការឃោសនាអំពីហានិភ័យនៃការឆ្លង។ វិធានការទាំងនេះត្រូវបានអនុវត្តប្រកបដោយជោគជ័យ អាស្រ័យដោយមានការជឿទុកចិត្តខ្ពស់ចំពោះការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម៕

បកប្រែដោយ Huyen Trang