leftcenterrightdel
ពលរដ្ឋវៀតណាមបំពេញបែបបទដើម្បីឡើងយន្តហោះ វិលត្រឡប់មកស្រុកកំណើតវិញ (រូបថតឧទាហរណ៍)

“អនុវត្តតាមការបញ្ជាដឹកនាំរបស់នាយករដ្ឋមន្រ្តី   វៀតណាម លោក Nguyen Xuan Phuc រួមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងដ៏ខ្ពស់បំផុតរបស់ស្ថាប័នមានសមត្ថកិច្ចក្នុងស្រុក ស្ថានតំណាងវៀតណាមនៅឯបរទេស ព្រមទាំងផ្អែកលើបំណងប្រាថ្នារបស់ពលរដ្ឋ និងសមត្ថភាពនៃការធ្វើចត្តាឡីស័កក្នុងស្រុក មកទល់បច្ចុប្បន្ន វៀតណាមបានរៀបចំជើងហោះហើរជាង ៨០ ជើងដើម្បីបញ្ជូនពលរដ្ឋវៀតណាមជាង ២១,០០០ នាក់មកពីប្រទេស និងតំបន់ដែនដីជាង ៥០ ឲ្យវិលត្រឡប់មកស្រុកកំណើតវិញប្រកបដោយសុវត្ថិភាព ក៏ដូចជាធានាការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ប្រកបដោយប្រសិទ្ធភាព”។

លោកស្រី Le Thi Thu Hang បានបន្ថែមទៀតថា នាពេលខាងមុខនេះ ការបញ្ជូនពលរដ្ឋវៀតណាមដែលមានស្ថានភាពលំបាក ឲ្យវិលត្រឡប់មកស្រុកកំណើតវិញ នឹងត្រូវបានរៀបចំតាមបំណងប្រាថ្នារបស់ពលរដ្ឋ និងសមស្របនឹងស្ថានភាពជាក់ស្តែងនៃជំងឺរាតត្បាត ក៏ដូចជាសមត្ថភាពនៃការធ្វើចត្តាឡីស័កក្នុងស្រុកផងដែរ៕

បកប្រែដោយ Thanh Cong