leftcenterrightdel
លោក  Georgio Christophides កុងស៊ុលកិត្តិយសវៀតណាមប្រចាំនៅសាធារណរដ្ឋស៊ីប

ដោយទទួលបានការផ្ទេរសិទ្ធិ ពីស្ថានទូតវៀតណាមប្រចាំនៅអ៊ីតាលីនោះ នាពេលថ្មីៗនេះ កុងស៊ុលកិត្តិយស វៀតណាមប្រចាំនៅសាធារណរដ្ឋស៊ីប លោក Georgio Christophides និងគណៈគ្រប់គ្រងសហគមន៍វៀតណាមនៅស៊ីបបានរៀបចំពិធីប្រគល់ម៉ាស់ចំនួន ១ ម៉ឺន ដល់សហគមន៍ជនវៀតណាមនៅសាធារណរដ្ឋស៊ីប។ នេះគឺជាអំណោយរបស់រដ្ឋាភិបាលវៀតណាមដែលត្រូវបានគណៈកម្មការទទួលបន្ទុកជនជាតិវៀតណាមនៅឯបរទេសសម្របសម្រួល។

អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោក  Georgio Christophides កុងស៊ុលកិត្តិយសវៀតណាមប្រចាំនៅសាធារណរដ្ឋស៊ីប បានសម្ដែងក្ដីសប្បាយរីយរាយ ចំពោះជោគជ័យរបស់វៀតណាម ក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ព្រមទាំងចែករំលែកភាពជោគជ័យទាំងនេះរបស់វៀតណាម បានជួយលើកកម្ពស់តួនាទី និងឋានៈរបស់វៀតណាមលើឆាកអន្តរជាតិផងដែរ៕

តាម vovworld