leftcenterrightdel
អ្នកជំងឺអាចញញឹម ញ័រក្បាល ឬចាប់ដៃជាមួយបុគ្គលិកសុខាភិបាល (រូបថត៖ vov.vn)

អត្ថបទនេះក៏បានដកស្រង់ខ្លឹមសារនៃលិខិតថ្លែងអំណរគុណពីលោក Ian Gibbons អគ្គកុងស៊ុលអង់គ្លេសប្រចាំនៅទីក្រុងហូជីមិញទៅដល់លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ។ នៅក្នុងលិខិតនេះ លោក Ian Gibbons បានថ្លែងអំណរគុណចំពោះ “ការយកចិត្តទុកដាក់ដ៏ល្អអស្ចារ្យ”  របស់ក្រុមវេជ្ជបណ្ឌិតដែលបាន “ធ្វើការដោយមិនចេះនឿយហត់ និងព្យាយាមអស់ពីកម្លាំងកាយចិត្តដើម្បីជួយ”  និង “ព្យាបាលល្អបំផុត” សម្រាប់អាកាសយានិកអង់គ្លេស។

នៅក្នុងការធ្វើអត្ថាធិប្បាយនៅខាងក្រោមអត្ថបទ Daily Mail មិត្តអ្នកអានជាច្រើនបានសរសើរកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសវៀតណាមក្នុងការព្យាបាលឲ្យអ្នកជំងឺលេខ ៩១។ គណនី Cantona បានសរសេរថា "សូមអរគុណប្រទេសវៀតណាមដែលជាកន្លែងដែលមនុស្សក្លាហានបំផុតនៅលើភពផែនដី។ ខ្ញុំបានទៅកាន់ទីនោះជាលើកដំបូងនៅឆ្នាំ ១៩៧៣ ហើយខ្ញុំបានត្រឡប់មកវិញជាច្រើនដងក្រោយមក។ ខ្ញុំពិតជាកោតសរសើរចំពោះប្រជាជនវៀតណាមណាស់” ។ គណនី m4rky4tes បានហៅវាថាជា “រឿងរ៉ាវដ៏អស្ចារ្យមួយរបស់ប្រទេសវៀតណាម” ខណៈដែលគណនីមួយទៀតដែលមានឈ្មោះថា VTID69 បានវាយតម្លៃចំពោះអ្វីដែលរដ្ឋាភិបាល និងក្រសួងសុខាភិបាលវៀតណាមបានធ្វើសម្រាប់អ្នកជំងឺលេខ ៩១ និងករណីឆ្លងជំងឺ Covid-19 ផ្សេងទៀតគឺ "អស្ចារ្យណាស់" ។ គណនី VTID69 បានសរសេរថា “ប្រទេសនិងប្រជាជនវៀតណាមពិតជាអស្ចារ្យណាស់”៕

បកប្រែដោយ Huyen Trang