leftcenterrightdel
ពលរដ្ឋវៀតណាមបំពេញបែបបទឡើងយន្តហោះពីអង់គ្លេសវិលត្រឡប់មកប្រទេសវិញ (រូបថត៖ ស្ថានទូតវៀតណាមប្រចាំនៅអង់គ្លេស)

ពលរដ្ឋទាំងនេះរួមមាន អ្នកមានអាយុក្រោម ១៨ ឆ្នាំ និស្សិតបញ្ចប់វគ្គសិក្សាដែលទិដ្ឋាការផុតកំណត់ មនុស្សចាស់ អ្នកមានជម្ងឺប្រចាំកាយ រួម​ទាំង​ភ្ញៀវទេសចរ និងអ្នកទៅបំពេញទស្សនកិច្ចការងារ ដែលត្រូវជាប់គាំងដោយសាររោគរាតត្បាត Covid-19។

ជើងហោះហើរត្រូវបានធានាយ៉ាងតឹងរឹងខាងសន្តិសុខ សុវត្ថិភាព បទប្បញ្ញត្តិស្តីពីការបង្ការ និងប្រយុទ្ធ​ប្រឆាំងនឹងរោគរាតត្បាត។ បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat ពលរដ្ឋទាំងឡាយត្រូវបានធ្វើចត្តាឡីស័ក ហើយបញ្ជូនទៅកន្លែងដាក់ឲ្យនៅដាច់ដោយឡែក ដោយអនុលោមតាមបទប្បញ្ញត្តិ៕

បកប្រែដោយ Huyen Trang