អ្នកជំងឺ Covid-19 ចំនួន២៧ នាក់ដែលត្រូវបានមន្ទីរពេទ្យត្រូពិកមជ្ឈិម​ព្យាបាលជាសះស្បើយ រួមមានជន​ជាតិ​វៀតណាម ១៩ នាក់និងជនបរទេស ៨ នាក់។ ការទះដៃអបអរសាទរគឺជាអំណោយដែលក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យត្រូពិកមជ្ឈិមផ្ដល់ជូនអ្នកជំងឺចំនួន ២៧ នាក់។

leftcenterrightdel
លោកស្រី Shan ជនជាតិអ៊ីស្លង់ មានសេចក្តីរីករាយដោយបានព្យាបាល Covid-19 ជាសះស្បើយ

 

លោកស្រី Shan អាយុ ៦៧ ឆ្នាំ (អ្នកជម្ងឺលេខ ២៤) រួមជាមួយមិត្តភក្តិ ២ នាក់ មានក្ដីសប្បាយរីករាយយ៉ាងក្រៃលេងដែលត្រូវបានព្យាបាលជំងឺ Covid-19 ជាសះស្បើយ។ លោកស្រី Shan ជាអ្នកទេសចរអៀរឡង់ម្នាក់មកដល់ប្រទេសវៀតណាមពីប្រទេសអង់គ្លេស តាមជើងហោះហើរ VN0054 នៅថ្ងៃទី ២ ខែមីនា។ ប្តីរបស់គាត់ជាអ្នកជំងឺម្នាក់ក្នុងចំណោមអ្នកជម្ងឺធ្ងន់ធ្ងរបីនាក់នៅតែកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យត្រូពិចមជ្ឈិមមូលដ្ឋានទី ២។ ដោយមានក្ដីរំភើបចិត្ដយ៉ាងខ្លាំង លោកស្រី Shan ចែករំលែកក្នុងទឹកភ្នែកថា “ដោយសារតែខ្ញុំធ្លាប់ជាគិលានុបដ្ឋាយិកាម្នាក់ ខ្ញុំដឹងថាខ្ញុំអាចស្លាប់ដោយសារជំងឺនេះ។ វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាវៀតណាមពិតជាអស្ចារ្យមែន! វេជ្ជបណ្ឌិត​ Kien វេជ្ជបណ្ឌិត Thang និងវេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកាផ្សេងទៀតសុទ្ធតែជាមនុស្សអស្ចារ្យដែលបានជួយសង្គ្រោះជីវិតមនុស្សជាច្រើន។ ប្តីរបស់ខ្ញុំនៅតែខ្សោយ ហើយត្រូវការការថែទាំពិសេស ប៉ុន្ដែខ្ញុំជឿថា គ្រូពេទ្យវៀតណាមនឹងជួយព្យាបាលឲ្យគាត់បានជាសះស្បើយ។

ចែករំលែកក្តីសប្បាយរីករាយជាមួយអ្នកជំងឺ វេជ្ជបណ្ឌិត Tran Van Giang ទទួលបន្ទុកផ្នែកវីរុសបារ៉ាស៊ីតនៅមន្ទីរពេទ្យត្រូពិចមជ្ឈិមបាននិយាយថា នៅពេលដែលអ្នកជំងឺដឹងថាឆ្លងវីរុស SARS-CoV-2 នោះ ភាគច្រើនពួកគេមានការបារម្ភយ៉ាងខ្លាំង ដូច្នេះក្នុងដំណើរការព្យាបាលអ្នកជំងឺនោះ វេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកាតែងតែលើកទឹកចិត្ដដល់អ្នកជំងឺ។

អ្នកជំងឺដែលត្រូវបានប្រកាសថាបានជាសះស្បើយសុទ្ធតែបានធ្វើតេស្តចំនួន ២ ទៅ ៣ ដង ដោយចេញលទ្ធផលអវិជ្ជមានជាមួយវីរុស SARS-CoV-2 ហើយអ្នកជំងឺទាំងនេះបន្តស្ថិតនៅក្រោមការពិនិត្យសុខភាពរយៈពេល ១៤ ថ្ងៃទៀតដើម្បីធានាសុវត្ថិភាពដល់សហគមន៍៕

បកប្រែដោយ Pham Diep