leftcenterrightdel
សកម្មភាព​ការប្រកួត​កីឡានៅកន្លែងដាក់ឲ្យនៅដាច់ដោយឡែកនៅសាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ (រូបថត៖ vnuhcm.edu.vn)

លោក Nguyen Ngoc My បានវាយតំលៃថា វៀតណាមគឺជាប្រទេសមួយដែលរៀបចំយ៉ាងល្អនូវការបង្ការ និងទប់ទល់នឹងជម្ងឺ COVID-19។ លោកបានឲ្យដឹងថា ការដាក់ឲ្យនៅដាច់ដោយឡែកនៅសាកលវិទ្យាល័យជាតិទីក្រុងហូជីមិញត្រូវបានអនុវត្តយ៉ាងល្អ និងហ្មត់ចត់។ លោកឲ្យដឹងទៀតថា កាលពីយប់ម្សិលមិញបន្ទាប់ពីមកដល់អាកាសយានដ្ឋាន យើងខ្ញុំត្រូវបានដឹកតាមរថយន្តទៅកាន់សាកលវិទ្យាល័យជាតិហូជីមិញដើម្បីអនុវត្តតាមវិធានការដាក់នៅដាច់ដោយឡែក ក្នុងស្ថានភាពនៃការរាតត្បាតជំងឺនេះ យើងខ្ញុំគ្រប់គ្នានៅមានស្មារតីល្អ ហើយ វ៉ាលី កាបូបស្ពាយទាំងអស់ទទួលបានការបាញ់ថ្នាំកម្ចាត់មេរោគពីកម្មាភិបាលរួចរាល់។ ខ្ញុំមានអារម្មណ៍ថា កម្មាភិបាលនៅទីនេះបានរៀបចំការទទួលអ្នកដាក់ដាច់ដោយឡែកយ៉ាងល្អណាស់។

ក្នុងឱកាសនេះ លោកបានអំពាវនាវឲ្យសមាគមសហគ្រិនវៀតណាមនៅបរទេសបន្តជួយគាំទ្រប្រទេសជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺ COVID-19។ ហើយរូបលោកផ្ទាល់ក៏បានផ្ដល់ថវិកាចំនួន ២០០ លានដុងជាជំនួយក្នុងបំណងចូលរួមចំណែកដើម្បីផលប្រយោជន៍រួមរបស់សហគមន៍ផងដែរ៕

បកប្រែដោយ Thuy Anh