leftcenterrightdel
អ្នកដំណើររងចាំបំពេញបែបបទនៅអាកាសយានដ្ឋាន

ជាក់ស្តែងគឺ រដ្ឋាភិបាលវៀតណាម តម្រូវឲ្យអ្នកដំណើរ ដែលជាពលរដ្ឋ នៃបណ្តាប្រទេសអាស៊ាន ឬជនជាតិផ្សេងទៀត ដែលធ្លាប់បានស្នាក់នៅ ឬឆ្លងកាត់ប្រទេសអាស៊ាន ក្នុងរយៈពេល ១៤ ថ្ងៃ មុនពេលចូលប្រទេសវៀតណាម ត្រូវនៅដាច់ដោយឡែកដោយបង្ខំ ក្នុងរយៈពេល១៤ ថ្ងៃ គិតចាប់ពីថ្ងៃចូល។ ការដាក់ឲ្យនៅដាច់ដោយឡែកនេះមានសុពលភាព ចាប់ពីម៉ោង ០០:០០ ថ្ងៃទី ១៨ ខែមីនាឆ្នាំ ២០២០។

ជាមួយគ្នានេះ ក្រសួងគមនាគមន៍ដឹកជញ្ជូនក៏ស្នើឲ្យអ្នកដំណើរទាំងអស់ ដែលធ្វើដំណើរតាមជើងហោះហើរក្នុងស្រុក ក៏ត្រូវអនុវត្តការប្រកាសវិញ្ញាបនប័ត្របញ្ជាក់សុខភាពជាចាំបាច់ផងដែរ នៅពេលត្រួតពិនិត្យ និងវាស់សីតុណ្ហភាពរាងកាយមុនពេលឡើងជិះយន្តហោះ៕

តាម vovworld