leftcenterrightdel
រូបថតវីរុស Covid-19 (រូបថត៖ vinanet.vn)

 

វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលកំពុងបង្ការនិងទប់ទល់នឹងជំងឺ​ Covid-19 ប្រកបដោយប្រសិទ្ធភាពបំផុតនៅពេលដែលមានមនុស្សឆ្លងជំងឺចំនួន ៤៥ នាក់ ក្នុងនោះមនុស្សត្រូវបានព្យាបាលសះស្បើយចំនួន ១៦ នាក់ និងមិនដែលមានអ្នកស្លាប់ឡើយ។

ពីបទពិសោធន៍នៃការទល់ទល់នឹងជំងឺរាតត្បាតដូចជា Sars-CoV ក្នុងឆ្នាំ ២០០៣ រហូតដល់ជំងឺផ្តាសាយបក្សី H1N1 ក្នុងឆ្នាំ ២០០៩ …វិស័យសុខាភិបាលរបស់វៀតណាមបានមានបទពិសោធន៍និងមេរៀនជាច្រើនដើម្បីទល់ទល់និងដោះស្រាយឧប្បត្តិហេតុនីមួយៗនៃជំងឺរាតត្បាត។  វៀតណាមបានប្រមូលផ្តុំប្រព័ន្ធនយោបាយទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូលក្នុងការបង្ការនិងទប់ទល់នឹងជំងឺរាតត្បាត។ 

បច្ចុប្បន្នវៀតណាមបានព្យាបាលដោយជោគជ័យនូវជំងឺរាតត្បាត Covid-19 ទាំងនៅមណ្ឌលសុខភាពនៅមូលដ្ឋាននានា ហើយ របៀបព្យាបាលរបស់វៀតណាមត្រូវបានធ្វើបច្ចុប្បន្នភាពនិងបំពេញបន្ថែមជាបន្តបន្ទាប់ដោយផ្អែកលើការដកបទពិសោធន៍​ជាក់ស្ដែងនៃការព្យាបាលនិងការធ្វើបច្ចុប្បន្នភាពនៃបទពិសោធន៍ពីពិភពលោក។ វៀតណាមក៏បាននិងកំពុងបញ្ជាឲ្យអង្គភាពស្រាវជ្រាវនានាសម្រាប់ការធ្វើរោគវិនិច្ឆ័យដែរ។ ជោគជ័យដំបូងនេះត្រូវបានវាយតម្លៃខ្ពស់និងទទួលស្គាល់ដោយអង្គារអន្ដរជាតិនិងអង្គការសុខភាពពិភពលោក។ សូម្បីតែតំណាងមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរាតត្បាតអាមេរិក (US CDC) ក៏បានសម្តែងនូវគោលបំណងចង់វៀតណាមនឹងបន្តចែករំលែកព័ត៌មាននិងបទពិសោធន៍ក្នុងការបង្ការនិងទប់ទល់នឹងជំងឺរាតត្បាត Covid-19 ជាមួយសហគមន៍អន្តរជាតិ ហើយចែករំលែកព័ត៌មានអំពីផែនទីហ្សែននៃវីរុសបង្កជំងឺនៅវៀតណាមដែរ។

នៅដំណាក់កាលដំបូង វៀតណាមគឺជាប្រទេសតែមួយគត់ដែលបានទប់ស្កាត់និងកាត់បន្ថយចំនួនអ្នកឆ្លងវីរុស Covid-19 (ព្យាបាលសះស្បើយ ១៦ នាក់ក្នុងចំនួន ១៦ នាក់)។ អង្គការសហប្រជាជាតិបានចែករំលែកបទពិសោធន៍នេះរបស់វៀតណាមជាមួយបណ្តាប្រទេសនៅជុំវិញពិភពលោក។ បច្ចុប្បន្ននេះ វៀតណាមបានឈានចូលដំណាក់កាលថ្មីនៃការទល់ទល់នឹងជំងឺរាតត្បាត Covid-19 ដោយបានកត់ស្គាល់ករណីឆ្លងវីរុសជាច្រើនថែមទៀត។ ដូច្នេះចំណុចសំខាន់គឺប្រជាពលរដ្ឋទាំងអស់ត្រូវសហការនិងរួមដៃជាមួយរដ្ឋាភិបាលក្នុងការបង្ការនិងទប់ទល់នឹងជំងឺរាតត្បាត Covid-19៕

បកប្រែដោយ Pham Diep