leftcenterrightdel
តំបន់វាលសណ្ដទន្លេ Cuu Long រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារគ្រោះរាំងស្ងួតនិងជ្រាបចូលជាតិប្រៃ (រូបថត៖ CPV)

ដើម្បីទប់ទល់នឹងស្ថានភាពនៃគ្រោះរាំងស្ងួតនិងការជ្រាបជាតិប្រៃ ដែលកំពុងកើតមានឡើង និងប៉ះពាល់ដល់តំបន់នានាតាមវាលសណ្ដទន្លេ Cuu Long នៅ វៀតណាម នាថ្ងៃទី ៣ ខែមីនា សហភាពអឺរ៉ុបបានផ្តល់ជំនួយមនុស្សធម៌ជាទឹកប្រាក់ចំនួន ៦០,០០០ អឺរ៉ូ (ស្មើនឹង ១.៥ ពាន់លានដុង) ដើម្បីជួយឧបត្ថម្ភដល់ប្រជាជនចំនួន ២៤,០០០ នាក់ ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតក្នុងតំបន់។

ប្រភពនៃជំនួយឧបត្ថម្ភនេះគឺជាផ្នែកមួយនៃការរួមវិភាគទានរបស់សហភាពអឺរ៉ុបដែលផ្តល់ជូនមូលនិធិសង្គ្រោះគ្រោះមហន្តរាយអន្តរជាតិជាបន្ទាន់ (DREF) នៃសមាគមកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមអន្តរជាតិ (IFRC)។ តាមរយៈកាកបាទក្រហមវៀតណាម (VNRC), ចំនួនទឹកប្រាក់ទាំងនេះនឹងផ្តល់ជំនួយ     ឧបត្ថម្ភជាចាំបាច់ រួមមាន ការផ្តល់ទឹកស្អាត និងបង្កើនការធ្វើអនាម័យនិងការថែទាំសុខភាពសម្រាប់ក្រុមគ្រួសារ ដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីកង្វះទឹកស្អាតជាដើមផងដែរ៕

តាម vovworld